29 C
Phnom Penh
Friday, November 22, 2024

ប៉ូឡូញ បញ្ជូនរថក្រោះច្រើនជាង២០០គ្រឿង ទៅឱ្យអ៊ុយក្រែន ក្រុមមន្ត្រីប៉ូឡូញ បានឱ្យដឹងថាប្រទេសប៉ូឡូញ បានផ្តល់រថក្រោះ ២៤០គ្រឿងដល់អ៊ុយក្រែន ដើម្បីពង្រឹងការការពាររបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងកម្លាំងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

បើតាមបទសម្ភាសន៍របស់ស្ថានីយទូរទស្សន៍ប៉ូឡូញ ជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប៉ូឡូញ ម្នាក់ ទទួលបន្ទុកគោលនយោបាយសន្តិសុខ, ទីក្រុងវ៉ាសូវីបានផ្តល់ឲ្យអ៊ុយក្រែននូវនឹងរថក្រោះ T-72 ដែលអភិវឌ្ឍន៍ដោយអតីតសហភាពសូវៀត ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីចំនួនរថក្រោះ ដែលត្រូវផ្តល់នោះទេ ដោយគ្រាន់តែសន្យាថានឹងបន្តផ្គត់ផ្គង់ពួកគេ។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបានដកស្រង់សម្ដីពីក្រុមមន្ត្រីនៅក្នុងប្រទេសប៉ូឡូញ បានបញ្ជាក់ថាទីក្រុងវ៉ាសូវី បានប្រគល់រថក្រោះ យ៉ាងហោច ២៤០គ្រឿង ឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា ប៉ូឡូញមានការប្រុងប្រយ័ត្នចំពោះរុស្ស៊ីយ៉ាងខ្លាំង ដោយសារតែហេតុផលប្រវត្តិសាស្ត្រធ្លាប់ត្រូវសូវៀតឈ្លានពាន ហើយបានគំាទ្រ អ៊ុយក្រែន នៅក្នុងសង្រ្គាមជាមួយរុស្ស៉ីខណៈកន្លងទៅទីក្រុងវ៉ាសូវី ក៏ធ្លាប់បានអះអាងថា ខ្លួននឹងផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន តែត្រូវបានសហរដ្ឋអាមេរិកបដិសេធ៕


ប្រភព TASS ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img