29 C
Phnom Penh
Friday, November 22, 2024

បុរសវ័យ៧២ឆ្នាំម្នាក់ដែលបានរក្សាទុកសពប្រពន្ធរបស់គាត់នៅក្នុងផ្ទះអស់រយៈពេល ២១ ឆ្នាំ នៅទីបំផុតបានសម្រេចចិត្តថា វាដល់ពេលដែលត្រូវអនុញ្ញាតឱ្យនាងទៅហើយ។

រឿងរ៉ាវរបស់បុរសជាប្តីដែលស្រលាញ់ប្រពន្ធខ្លាំងពេករហូតដល់មិនអាចយកទៅបូជាសពបាននោះ ត្រូវបានបង្ហោះលើបណ្ដាញ Facebook ដោយមូលនិធិ Phet Kasem Bangkok Foundation កាលពីថ្ងៃសៅរ៍ ប៉ុន្តែការបង្ហោះតាម Facebook នោះមិន មាន ព័ត៌មានលម្អិត អំពីរបៀបរក្សាទុកសពឱ្យបានយូរឆ្នាំនេះនោះទេ។

ទន្ទឹមនោះកាលពីថ្ងៃសុក្រលោកអនុសេនីយ៍ទោ Charn Janwatchakal វ័យ ៧២ ឆ្នាំបានទូរស័ព្ទទៅមន្ត្រីមូលនិធិដើម្បីសុំជំនួយក្នុងការរៀបចំបូជាសពភរិយារបស់គាត់ដែលបានស្លាប់កាលឆ្នាំ ២០០១ ។

ក្រោយមកបុគ្គលិកមូលនិធិបានចុះទៅដល់ផ្ទះរបស់លោក Charn នៅសង្កាត់ Bang Khen ទីក្រុងបាងកក ពោលភ្លាមៗបន្ទាប់ពីទទួលបានការហៅទូរស័ព្ទ ហើយបុគ្គលិក បានប្រទះឃើញគាត់រស់នៅជាមួយ សពប្រពន្ធគាត់ក្នុងផ្ទះតូចមួយ ។

លោក Charn បាន និយាយ ថា “ខ្ញុំនៅតែនឹកអ្នករាល់នាទីហើយសេចក្តីស្រឡាញ់ របស់ខ្ញុំចំពោះអ្នកមិនមានការប្រែប្រួលនោះ ទេ” ។ បុរសវ័យ ៧២ ឆ្នាំរូបនេះពន្យល់ថា “គាត់ទុកសពនៅក្នុងផ្ទះ ព្រោះគាត់ស្រលាញ់ប្រពន្ធគាត់ខ្លាំងណាស់ ហើយមិនចង់បែកពីព្រលឹងរបស់គាត់ទេ” ។

លោក Charn បានបន្តថា គាត់មានបំណងនៅជាមួយសាកសពរហូតដល់គាត់ស្លាប់ដែរ ប៉ុន្តែក្រោយមក គាត់គិតថា នឹងមិនមាននរណាម្នាក់ ក្រៅពីរូបលោកធ្វើពិធីបុណ្យសពឱ្យបានល្អសម្រាប់នាងនោះទេ ។

លោក Charn បាននិយាយថា គាត់មិនអាចទទួលយកបានទេចំពោះការស្លាប់ប្រពន្ធរបស់គាត់ ទើបគាត់សម្រេចចិត្តទុកសពនៅផ្ទះ ជាជាងបញ្ជូនទៅធ្វើបុណ្យ និងបូជា ។ គាត់ បាន និយាយ ថា គាត់ បាន រស់នៅ ជាមួយ ការ សោកសៅ ជារៀងរាល់ថ្ងៃចំពោះការបាត់បង់ប្រពន្ធរបស់គាត់អស់រយៈពេល២១ឆ្នាំកន្លងមកនេះ ។

ស្របពេលជាមួយគ្នានេះ លោក Charn ក៏បានធ្វើសំបុត្រមរណភាព របស់ ប្រពន្ធ គាត់រួចហើយផងដែរដូច្នេះគាត់មិនខ្លាចចំពោះការចោទ ប្រកាន់ពីបទលាក់ បាំង សព នោះទេ។

គួរបញ្ជាក់ថា លោក Charn បានបម្រើការក្នុងជួរកងទ័ពជាមន្ត្រី ខណៈដែលភរិយារបស់លោកជាមន្ត្រីនៅក្រសួងសុខភាពសាធារណៈ ហើយលោក មានកូន២នាក់ ប៉ុន្តែមិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ នៅពេលពួកគេពេញវ័យ ៕

ប្រភព The Nation ដោយ puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img