បុរសមានសតិមិនប្រក្រតីម្នាក់ បានលោតពីលើស្ពានស្ទឹងសៀមរាបសម្លាប់ខ្លួន ដែលបង្កឱ្យមានការភ្ញាក់ផ្អើល។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅខាងមុខភោជនីយដ្ឋានសមភាព ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ភ្លាមៗក្រោយទទួលបានដំណឹងពីហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋចុះជួយរាវរក និងបានរកឃើញជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។ តាមសមត្ថកិច្ចដដែល ជនរងគ្រោះមានកម្ពស់ប្រហែល១.៦៥ស.ម សម្បុរស រាងស្គម អត់ពាក់អាវ ស្លៀកខោខាវប៉ូយជើងវែង។
សមត្ថកិច្ចជំនាញរបស់ការិយាល័យបច្ចេកទេសខេត្ត និងបច្ចេកទេសក្រុងសៀមរាប បានពីពិនិត្យលើរាង្គកាយ សាកសពរួចមក ពុំឃើញមានស្លាកស្នាមរបួសអ្វីនោះទេ និងបានសន្និដ្ឋានថា សពស្លាប់ដោយសារឈ្លក់ទឹកបណ្តាលឱ្យស្លាប់ ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News