ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីក្រុមគ្រូពេទ្យបានទទួលដំណឹងថា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta) បានចូលក្នុងផ្សារបឹងទំពុន ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ និងព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ពេលនេះសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន នៅចំណុចផ្សារបឹងទំពុន ច្រកចូលវត្តសន្សំកុសល ដើម្បីឱ្យក្រុមគ្រូពេទ្យធ្វើការយកសំណាកអាជីវករ និងប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ។
យោងតាមព័ត៌មានបឋមចុងក្រោយដែលទទួលបាន គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន0១នាក់ លើអាជីវករលក់ដូរនៅក្នុងផ្សារតែម្តង៕
អត្ថបទ និងរូបភាពដោយ៖ Puthi News