28 C
Phnom Penh
Tuesday, September 17, 2024

បារាំងអាចរកចំណូលបានប្រមាណ១២ពាន់លានដុល្លារពីព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប៉ារីស

នៅដំណាក់ការដំបូងនៃព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងប៉ារីស មាន ការវិភាគថា ព្រឹត្តិការណ៍អូឡាំពិកនេះអាចឲ្យបារាំងខាតបង់សេដ្ឋកិច្ចបន្ទាប់ពីស្ងាត់អ្នកចូលរួមគាំទ្រ និងទស្សនាការប្រកួតកីឡានៅតាមទីលានប្រកួតនានា។ ប៉ុន្តែនៅសប្តាហ៍ទីពីរនៃព្រឹត្តិការណ៍កីឡាដ៏ធំនេះ អ្នកទេសចរបានចាប់ផ្តើមសម្រុកទៅទីក្រុងប៉ារីស ដើម្បីចូលរួមគាំទ្រ និងទស្សនាការប្រកួតកីឡាផ្សេងៗនៅក្នុងព្រឹត្តិការណ៍នេះ។តាមរយៈព្រឹត្តការណ៍ដ៏ធំលំដាប់ពិភពលោកនេះ បារាំងត្រូវបានគេដឹងថា អាចទាក់ទាញអ្នកទេសចរបានលើសពី១៥លាននាក់ជាមួយនឹងចំណូលប្រមាណជា១២ពាន់លានដុល្លារ។ការិយាល័យទេសចរណ៍ប្រចាំទីក្រុងប៉ារីស បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំនេះអាចទាក់ទាញអ្នកចូលរួមលើសពី១៥លាននាក់ ដោយបានផ្តល់ប្រាក់ចំណូលរហូតដល់ប្រមាណ១២ពាន់លានដុល្លារអាម៉េរិក ខុសពីអ្វីដែលអ្នកជំនាញបានវិភាគពេលព្រឹត្តិការណ៍នេះចាប់ផ្តើមដំណើរការដំបូង ដែលថា បារាំងអាចប្រឈមនឹងការខាតបង់ផ្នែកសេដ្ឋកិច្ច ដោយសារព្រឹត្តិការណ៍នេះ។គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ បានកត់ត្រាថា សំបុត្រសរុបចំនួន១០,៦លានសំបុត្រត្រូវបានលក់ ឬចែកសម្រាប់ព្រឹត្តិការណ៍នេះ ក្នុងនោះ៩,៤លានសំបុត្រសម្រាប់អូឡាំពិក និង១,២លានសំបុត្រសម្រាប់ប៉ារ៉ាឡាំពិកខណៈព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលទាក់ទាញបំផុតនៅឆ្នាំ១៩៩៦ នៅទីក្រុងអាត្លងតា គឺអាចលក់និងចែកចាយសំបុត្របានត្រឹម៨,៣លានសំបុត្រប៉ុណ្ណោះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img