ក្រចេះ៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងក្រចេះសហការ ជាមួយនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ រឹបអូសគ្រឿងញៀនបាន ចំនួន២៨កញ្ចប់ធំតូច កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ។
ប្រតិបត្តិការនេះធ្វើឡើងដោយ មានកាចង្អុល បង្ហាញ ពីលោកឧត្តមសេនីយ៍ទោរ លន់ សុផាត ស្នងការនគរបាលខេត្តនិងមានការសម្រប សម្រួលពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ។
កម្លាំងនគរបាលអធិការដ្ឋានក្រុងក្រចេះសហការ ជាមួយនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានចុះធ្វើការឃាត់ខ្លួនជាបន្តរ បន្ទាប់ក្នុងថ្ងៃតែមួយ។
ជនសង្ស័យឈ្មោះ ឈាវ វ៉ាន់ឌី អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី រឹបអូសវត្ថុតាងមានម្សៅក្រាមពណ៌សចំនួន២៦កញ្ចប់មានធំ១៤កញ្ចប់ -តូច១២កញ្ចប់) ។
បន្ទាប់មកមានការផ្តល់ព៌ត៍មានពីម្ចាស់ផ្ទះ (ផ្ទះសំណាក់ កុលាបឆ្លូង) កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ និងជំនាញការិយាល័យគ្រឿងញៀនខេត្តសហកាជាមួយនិង អធិការដ្ឋាន នគរបាលស្រុកឆ្លូង ក៍បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ផ្សេងទៀត រឹបអូសវត្ថុតាង ម្សៅក្រាមពណ៌ស ២កញ្ចប់ធំ នៅចំណុចផ្ទះសំណាក់កូលាប ស្ថិតនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ជនសង្ស័យមានឈ្មោះ
១. ឈ្មោះ សុខ កាសីម ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត ។
២.ឈ្មោះ សូ ស៊ាងសង្វាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត
៣.ឈ្មោះ ចែន វិចិត្រ ភេទប្រុស អាយុ ២៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិត
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងថ្នាំញៀនចំនួន២៨កញ្ចប់ធំតូច ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះបញ្ជូនទៅការិយា ល័យគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំបន្តរចាត់ការតាមនីតិវិធីច្បាប់។
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News