28 C
Phnom Penh
Tuesday, September 17, 2024

នៅសល់តែ ៣ខែទៀតប៉ុណ្ណោះគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងត្រូវបានបញ្ចប់ និងត្រៀមដាក់ឱ្យដំណើរនៅពាក់កណ្តាល ឆ្នាំ២០២៥

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់អាកាស្យាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង ៨០%ដោយចំណាយទឹកប្រាក់សរុបអស់ចំនួនប្រមាណ១២០០លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៤នេះ។ បើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដែលបានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ។លោកបន្ថែមថា បន្ទាប់ពីបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល និង ខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img