ភ្នំពេញ ៖ កូនប្រសារចិត្តក្ដៅឆេវឆាវ ទាញកូនកាំបិតចាក់ម្ដាយក្មេក ចំភ្នែកខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែខឹងម្ដាយក្មេក មានចេតនាចង់បំបែកប្រពន្ធរបស់ខ្លួន ចេញពីរូបខ្លួនឲ្យទៅយកប្តីថ្មី ។
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ចាក់នឹងកូនកាំបិត) និងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៥ ខែឧសភា នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ។
នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចុះចាប់ឃាត់ខ្លួនបុរសដៃដល់ជាកូនប្រសារបានភ្លាមៗ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពយកកាំបិតចាក់ លើស្រ្តីរងគ្រោះជាម្តាយក្មេកបណ្តាលឲ្យត្រូវរបួសធ្ងន់ធ្ងរចំភ្នែកខាងឆ្វេង ក្រោយពីមានការប្រតាយប្រតប់គ្នាមួយប្រាវ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដើមចមឈាននាំឲ្យមានរឿងនេះ ក៏ដោយសារតែបុរសដៃដល់ជាកូនប្រសារ ខឹងស្រ្តីរងគ្រោះជាម្តាយក្មេក មានចេតនាចង់បំបែកប្រពន្ធ ចេញពីរូបខ្លួនឲ្យទៅយកប្តីថ្មី ។
ជនសង្ស័យជាកូនប្រសារ ឈ្មោះ រឹម សុផា (ហៅជាងម៉ៅ) អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែក ឯស្រ្តីរងគ្រោះជាម្តាយក្មេកឈ្មោះ លឹម រ៉េត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
ដោយ៖ Puthinews