តាមការឲ្យដឹងពីក្រសួងទេសចរណ៍ បានឲ្យដឹងថា បើមិនមានការប្រែប្រួលពេលវេលានោះ នៅចុងឆ្នាំ២០២៤ និងអាចនៅដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុននាវាទេសចរណ៍លំដាប់ទី២
របស់ពិភពលោក Silversea Cruiseដែលមាននាវាទេសចរណ៍អន្តរជាតិល្បីៗឈ្មោះ ជាង១០០នាវា នឹងរៀបចំដាក់បញ្ចូលកម្ពុជា នៅក្នុងកម្មវិធី នៃកញ្ចប់ខ្សែទស្សនកិច្ចតាមនាវាចរណ៍សមុទ្រ។ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៣០ នៅថ្ងៃទី៣០ ខែឧសភានេះថា ថ្មីៗនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ ឯក ឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នឹងក្រុមការងារ បានទទួលពិភាក្សាការងារតាមប្រព័ន្ធអនឡាញជាមួយ លោកស្រី វីនឌី យ៉ាម៉ាសាគី តំណាងក្រុមហ៊ុននាវាទេសចរណ៍ Silve Sea Cruise ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន Royal Caribbean Group ដើម្បីសិក្សាអំពីការនាំភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរតាមនាវា SilverSea Criuse ចូលចត និងចូលទស្សនាកម្ពុជា ។ លោក ជួប រតនា ថ្លែងថា តាមរយៈការសិក្សា និងការរៀបចំដាក់បញ្ចូលកម្ពុជា ចូលក្នុងកម្មវិធីកញ្ចប់ខ្សែទស្សនកិច្ចតាមនាវាទេសចរណ៍អន្តរជាតិនេះ នឹង អន្តរជាតិចូលចត និងចូលទស្សនាកម្ពុជាជំរុញកម្ពុជាទទួលបាននាវាទេសចរណ៍អន្តរជាតិកាន់តែច្រើន នាំភ្ញៀវទេសចរកាន់តែច្រើន នឹងមានកំណើនល្អជាងឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ-១៩ទៅទៀត។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New