28 C
Phnom Penh
Tuesday, September 17, 2024

នាយករដ្ឋមន្ត្រីថៃ រៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មីហើយរួចរាល់

នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ គឺអ្នកស្រី Paetongtarn Shinawatra បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថ្មីរបស់អ្នកស្រី ត្រូវបានជ្រើសរើស រួចរាល់ ហើយនឹងត្រូវដាក់ដើម្បីស្នើសុំការទទួលយល់ព្រម ពីព្រះមហាក្សត្រថៃ ក្នុងសប្តាហ៍នេះ។ កន្លងមក ក្រុមមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលចាំផ្ទះរបស់អ្នកស្រី Paetongtarn បានបង្ហើបថា រដ្ឋាភិបាលថ្មីគួរតែអាចត្រូវបង្កើតឡើងបាន នៅត្រឹមពាក់កណ្តាលខែកញ្ញានេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គណៈរដ្ឋមន្ត្រីថ្មី ត្រូវបានរំពឹងថា នឹងរក្សាទុករដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីការបរទេស ឱ្យនៅដដែល ប៉ុន្តែទំនងជានឹងទទួលបានរដ្ឋមន្ត្រី ព្រមទាំងអនុរដ្ឋមន្ត្រីថ្មី ចំនួន១១នាក់។ រដ្ឋាភិបាលថ្មីនោះ បានដកគណបក្ស Palang Pracharat ដែលមានទំនាក់ទំនងជាមួយយោធាចេញពីក្រុមចម្រុះ ហើយដាក់បញ្ចូលបក្ស Democrat Party ដែលធ្លាប់ជាគូសត្រូវយូរអង្វែងរបស់បក្ស PheuThai ។ ក្រោយលោក Srettha Thavisin ត្រូវបានដកហូតតំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីជិត១ខែមុន ដោយ តុលាការធម្មនុញ្ញ គណបក្ស Pheu Thai និងបណ្តាបក្សជាដៃគូ បានឯកភាពគ្នាភ្លាមៗ ផ្តល់ការគាំទ្រចំពោះ អ្នកស្រី Paetongtarn អាយុ៣៨ឆ្នាំ ឱ្យឡើងជានាយករដ្ឋមន្ត្រីថ្មី។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img