28 C
Phnom Penh
Thursday, September 19, 2024

នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានពីវិបត្តិស្បៀងអាហារពិភពលោកនៅឆ្នាំ២០២៣

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​នៅ​ឆ្នាំក្រោយ​។

ថ្លែងក្នុងកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រោមមូលបទ «ទិដ្ឋភាពយុទ្ធសាស្ត្រលើអាស៊ាន» នៅថ្ងៃទី២៤ ខែឧសភា ដែលជាផ្នែកនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ នៅទីក្រុង Davos-Klosters ប្រទេសស្វីស លោក ហ៊ុន សែន បានថ្លែងថា ផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ពេលនេះបានធ្លាក់ចុះជាបណ្តើរៗហើយ ប៉ុន្តែ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​កាន់តែ​ធ្ងន់ធ្ងរ។

លោកបានមានប្រសាសន៍ថា ប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ បាននឹងកំពុងទទួលរងនូវវិបត្តិថាមពល ប៉ុន្តែនៅឆ្នាំក្រោយនឹងមានវិបត្តិស្បៀងអាហារពិភពលោក ដោយលោកអំពាវនាវឱ្យមានដំណោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក ហ៊ុន សែន បាន​ថ្លែង​ថា អាស៊ាន​ប្រហែល​ជា​មិន​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ទេ ព្រោះ​ប្រហែល​ពាក់​កណ្តាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជា​អ្នក​ផលិត​អង្ករ។

“ឥឡូវនេះប្រទេសមួយចំនួនកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយពីរផ្លូវ មួយមកពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងមួយទៀតមកពីទណ្ឌកម្ម។ ​លោកនាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ទណ្ឌកម្ម​គួរតែ​ត្រូវបាន​បញ្ឈប់ វា​គ្មាន​ប្រយោជន៍​ទេ សូម្បីតែ​ប្រទេស​ដែលកំពុង​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ក៏ដោយ​»​។


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img