28 C
Phnom Penh
Tuesday, September 17, 2024

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៥០០០ លានដុល្លារគឺកើនឡើង ៦,៥ភាគរយ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងរយៈពេលប្រាំពីរខែឆ្នាំ២០២៤ មានទឹកប្រាក់ជាង ៥០០០លានដុល្លារ ពោលគឺកើនឡើង៦,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ នេះបើយោងតាមប្រភពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ ប្រភពដដែលបានឱ្យដឹងថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ៥,៦៦ ពាន់លានដុល្លារ កើន ឡើង៦,៥ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ៥,៥១ ពាន់លានដុល្លារ ខណៈទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃ១៥៤,១០ លានដុល្លារ កើនឡើង ៨,៩ ភាគរយ។ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ ក្នង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកកម្ពុជាវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារ អគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក្នុងឆ្នាំ២០២៣ការនាំទំនិញទៅមករវាងដៃគូពាណិជ្ជកម្មទាំងកម្ពុជា- អាមេរិកមានទឹកប្រាក់សរុប ៩,១៥ពាន់លានដុល្លារ។ ចំណែកឆ្នាំ ២០២២ មានចំនួន ៩,២៨ ពាន់លានដុល្លារ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img