29 C
Phnom Penh
Friday, November 22, 2024

ទុក្ខជាន់ទុក្ខ! ឪពុកឈឺធ្ងន់ បងវិកលចរិតចំណែកប៊ូ សុនីតា វិញកើតជំងឺមហារីកមាត់ស្បូនទៀត

ធ្លាប់តែមានសកម្មភាពសិល្បៈរស់រវើកនៅលើឆាក ពេលនេះ ប៊ូ សុនីតា បែរជាធ្លាក់ខ្លួនឈឺធ្ងន់ ជំងឺមហារីកមាត់ស្បូន កំពុងដង្ហោយ រកជំនួយពីសប្បុរសជន ដែលមានចិត្តបុណ្យ ដើម្បីជួយសង្គ្រោះជីវិត។

 ប៊ូ សុនីតា មាន ស្រុកកំណើត នៅឃុំស្លាបលែងខេត្តកំពង់ស្ពឺ ដែលជាតារាចំរៀង  បានចំណាត់ថ្នាក់លេខ២ក្នុងកម្មវិធីតារាចម្រៀងអាស៊ាន ឆ្នាំ២០១០។ ប៉ុន្តែពេលនេះ  ហាក់ដូចជាទុក្ខត្រួតលើទុក្ខព្រោះដោយសារតែនាងកំពុងមានជំងឺប្រចាំកាយហើយថែមទាំងឪពុកឈឺធ្ងន់និងបងប្រុស វិកលចរិត ទៀតផង។ ទោះជាយ៉ាងណា នី តា នាង មិន ផ្ដេកផ្ដួលដោយសារ ជំងឺឡើយនាងខំពង្រឹងស្មារតីនាងដេករង់ចាំគ្រូពេទ្យ តាំងពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង២កន្លះ ដើម្បីរង់ចាំការជួសឈាម និងធ្វើ សំណុំបែបបទចូលបន្ទប់សម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត។

ដោយសារ ឃើញសកម្មភាពប៊ូ សុនី តាជាច្រើននៅលើឆាកច្រៀងដើម្បីជួយដល់សង្គមហើយក៏មានការស្គាល់នាងតាមរយៈបទចម្រៀងអប់រំជាច្រើនទើបធ្វើឱ្យ សប្បុរសជន មួយចំនួនដែលធ្លាប់ស្គាល់នាង និងគាំទ្របានជួយសង្គ្រោះ នាងជាថវិកាជាហូរហែ ដើម្បីបានព្យាបាល ជំងឺឱ្យជាសះស្បើយ នឹងឆាប់វិលមកបន្តអាជីពជួយ ដល់សង្គមជាតិយើងទៀត តាមរយៈបទចម្រៀងអប់រំរបស់នាង៕

ដោយ៖ Puthinews

អានបន្ត

spot_img
spot_img