28 C
Phnom Penh
Thursday, November 21, 2024

ទឹកប្រាក់ប្រមាណបីពាន់ដុល្លារអាមេរិកត្រូវបានរៃអង្គាសដោយPrince Brewing សម្រាប់មូលនិធិកុមារកម្ពុជា 

Prince Brewing ដែលជាក្រុមហ៊ុនស្រាបៀដ៏ធំនៅទីក្រុងភ្នំពេញនិងជាសមាជិកនៃ ព្រីនស៍ហូលឌីងគ្រុប  បានរៃអង្គាសថវិការបីពាន់ដុល្លារនៅក្នុងរាត្រីសប្បុរសធម៌ ដែលប្រារព្ធឡើងជាកិត្តិយសសម្រាប់មូលនិធិកុមារកម្ពុជា  សម្រាប់បុព្វហេតុដ៏មានសារៈសំខាន់ក្នុងការផ្តល់ការអប់រំដល់កុមារក្រីក្រ។

ការរៃអង្គាសត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីនៃការដេញថ្លៃស្នាដៃសិល្បៈ និងការថតរូបជាលើកដំបូងដែលមិនធ្លាប់មានដែលបានធ្វើឡើងនៅរោងចក្រស្រាបៀរផ្ទាល់ រួមទាំងការចាប់ចាប់ឆ្នោតសម្រាប់អ្នកចូលរួមដែលមានចិត្តសប្បុរសដែលបានមកកម្សាន្តជាមួយនឹងការឈ្នះរង្វាន់ជាច្រើន។ អ្នកចូលរួមក៏បានរីករាយនឹងការសម្តែងសិល្បៈប្លែកៗពីវិចិត្រករជនជាតិអ៊ុយក្រែនម្នាក់។ 

រាល់ការរៃអង្គាសទាំងអស់នឹងត្រូវប្រគល់ជូនទៅ មូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដើម្បីជាការគាំទ្រដោយផ្ទាល់ដល់ការផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់កុមារក្រីក្រនៅកម្ពុជា។

លោក ឡាច សាវី ប្រធានផ្នែកប្រតិបត្តិ នៃមូលនិធិកុមារកម្ពុជា បានមានប្រសាសន៍ថា “យើងខ្ញុំសូមកោតសរសើរចំពោះការគាំទ្រការរៃអង្គាសថវិកាពីសំណាក់មូលនិធិសាជីវកម្ម និងក្រុមហ៊ុនអាហារ និងភេសជ្ជៈឈានមុខគេ ដើម្បីឲ្យមានការយល់ដឹងពីសារៈសំខាន់នៃការអបរំកុមារកាន់តែទូលំទូលាយឡើងជាងមុន ដូចដែលយើងជឿជាក់យ៉ាងមុតមាំថា ជំនាន់ក្មេងៗដែលទទួលបានការអប់រំត្រឹមត្រូវនឹងមានឥទ្ធិពលក្នុងការលុបបំបាត់ភាពក្រីក្រសម្រាប់មនុស្សជំនាន់ក្រោយៗទៀតជាក់ជាមិនខាន”។

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានសម្ព័ន្ធ និងសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះផងដែរ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងជឿជាក់ថា វាមានសារៈសំខាន់សម្រាប់ក្រុមធុរកិច្ចដូចជាក្រុមហ៊ុន ព្រីនស៍ ក្នុងការចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធទាំងផ្នែកសាធារណៈ និងឯកជនដើម្បីជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់សហគមន៍ដែលយើងរស់នៅ”។

អានបន្ត

spot_img
spot_img