29 C
Phnom Penh
Friday, November 22, 2024

ថ្ងៃនេះច្រើនណាស់! កំពង់ឆ្នាំង បន្តរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន១១៤នាក់ ដែលជាចំនួនឆ្លងខ្ពស់មិនធ្លាប់មានពីមុនមក

ស្តាប់អត្ថបទជាសំឡេង

កំពង់ឆ្នាំង៖ អត្រាឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង មិនទាន់ថមថយនៅឡើយទេ។ ថ្ងៃនេះរដ្ឋបាលខេត្តកំពងឆ្នាំង បានចេញសេចក្តីប្រ កាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សចំនួន១១៤នាក់ បន្ថែមទៀត ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានពីមុនមក ខណៈថ្ងៃនេះដែរ មានអ្នកជំងឺជាសះស្បើយចំនួន២៧នាក់។ 

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង ១១៤នាក់នេះ ជាអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំង៣០នាក់ ស្រុកកំពង់ត្រឡាច២៧នាក់ ស្រុកជលគិរី០៨នាក់ ស្រុកបរិបូរណ៍០១នាក់ ស្រុករលាប្អៀរ៣៩នាក់ ស្រុកសាមគ្គីមានជ័យ០៤នាក់ ស្រុកទឹកផុស០៣នាក់ មកពីខេត្តតាកែវ០១នាក់ និងខេត្តសៀមរាប០១នាក់។

រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទាំង១១៤នាក់នេះ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ “៣ការពារ និង៣កុំ”។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ-១៩ សរុបចំនួន ៣.៦១១នាក់ ស្រីចំនួន ២.១៨៧នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២.៩០៣នាក់ ស្រីចំនួន១.៨០៣នាក់ ស្លាប់សរុបចំនួន១០១នាក់ ស្រីចំនួន៦១នាក់ និងកំពុងសម្រាកព្យាបាលសរុបចំនួន៦០៧នាក់ ស្រីចំនួន៣២៣នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img