28 C
Phnom Penh
Friday, September 20, 2024

ថៅកែឈើដ៏ល្បីឈ្មោះលោកម៉េតជាប់អន្ទាក់សមត្ថកិច្ចស្រុកជ័យសែន!!!!

(ព្រះវិហារ) : មេឈ្មួញជើងខ្លាំងខាងដឹកឈើចេញពីស្រុកជយ័សែន ឈ្មោះ ម៉េត ត្រូវបានសមត្ថកិច្ចចម្រុះ
ដឹកនាំដោយលោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន សហការជាមួយកម្លាំងអាវុធហត្ថ
ស្រុក កម្លាំងអធិការនគរបាលស្រុកជយ័សែន បង្ក្រាបបានកាលពីវេលាម៉ោង9នឹង30នាទីយប់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២ ខណៈរថយន្តដឹកឈើរបស់មេឈ្មួយ
ឈ្មោះមេត ដឹកឈើចេញពីភូមិពើក ឃុំពុទ្រា ស្រុកជយ័សែន ដឹកយកទៅលក់អោយដេប៉ូចែអូន នៅខេត្តកំពង់ធំ មេឈ្មួញឈ្មោះមេត តែងតែដឹកឈើជា
រៀងរាល់យប់ខណៈសមត្ថកិច្ចជាប់រវល់កិច្ចការបោះឆ្នោត នឹងតែងតែយបឈ្មោះអ្នកធំនេះអ្នកធំនោះទៅ
កាងមុខរបរដឹកឈើរបស់ខ្លួន នៅមានមេឈ្មួញឈ្មោះខ្លា មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅធីពុករលួយមិនទាន់ត្រូវបានបង្ក្រាបទេ សង្ឃឹមថាសមត្ថកិច្ចនឹង
មានវិធានការចំពោះមេឈ្មួញទាំង2នាក់នេះជាមិនខាន ។

លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានអោយដឹងថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខប្រម៉ាញ់នឹងនេសាទខេត្ត លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ តែងតែប្រជុំចេញបទបញ្ជា អោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើក្រោមឱវ៉ាតយកចិត្តទុកដាក់ តាមដាន បង្កា ទប់ស្កាត់ បង្ក្រាប
រាល់បទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនអោយបានល្អប្រសើរ លោក សេង លាងបានបន្តថា យប់មិញនេះមានសេចក្តីរាយការណ៍មកថា មានរថយន្តសាំយ៉ុងកែឆ្នៃ ពាក់ផ្លាកលេខ យ 8083 ភព ចូលដឹកឈើនៅចំនុចភូមិពើក លោក បានបញ្ជាមកលោ រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន ដឹកនាំកម្លាំងចម្រុះពួនស្ទាក់ចាំចាប់រថយន្តខាងលើ នៅវេលាម៉ោង9នឹង30នាទីយប់រថយន្តដឹកបទល្មើសបានដល់ភូមិពុទ្រា ត្រូវបានកម្លាំងចម្រុះឃាត់បានទាំងឡាននឹងថៅកុងឈ្មោះ សៅវិចិត្រ អាយុ30ឆ្នាំ រស់នៅភូមិកោក ឃុំស្អាង ស្រុកជយ័សែន សុីបើកឡានអោយថៅកែមេត ចំណែក
ឈ្មោះមេត បើកឡានកាងពីក្រោយបើកឡានរត់បាត់ស្រមោល ក្រោយពីដឹងថា កម្លាំងចម្រុះឃាត់រថយន្តដឹកឈើរបស់ខ្លួន ។

មហាជនមានការអបអរសាទរចំពោះចំណាត់ការដ៍មានប្រសិទ្ឋភាពនេះ ។វត្ថុតាមានរថយន្តសាំយ៉ុង1គ្រឿង រួមទាំងឈើជាង៤
ម៉ែត្រគូប ត្រូវបានរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជយ័សែនដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img