លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានបង្ហាញការ គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងផ្តល់ថវិកាដ៏មហិមារបស់ គណបក្សភឿថៃ ដែលមានតម្លៃរហូតដល់ ១៤.៥ពាន់លានដុល្លារ ដោយ បានអះអាងថា គម្រោងនេះ ដែលផ្តោតលើការផ្តល់ប្រាក់ ១០,០០០ បាត (ប្រហែល ២៩០ ដុល្លារ) ដល់ប្រជាជនថៃប្រមាណ ៥០លាននាក់ តាមរយៈកាបូបឌីជីថល គឺជាចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចថៃ ដែលកំពុងស្ថិតក្នុងស្ថានភាពយឺតយ៉ាវ។ លើសពីនេះ លោក ថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីដែលមានឥទ្ធិពលបំផុតរូបនេះ ក៏បានលើកឡើងពីយុទ្ឋ សាស្ត្រសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដែលគួរតែត្រូវយកមកពិចារណា។ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើ កំណែទម្រង់វិស័យកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងទទួលបានប្រាក់ចំណូលកាន់តែច្រើន។ លោកក៏បានលើក ឡើងពីសារៈសំខាន់នៃការជំរុញវិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចថៃ តាមរយៈការពង្រីកហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗដូចជាអាកាសយានដ្ឋាន។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New