30 C
Phnom Penh
Wednesday, October 16, 2024

តំណាងអយ្យការអមបើកការស៊ើបសួរលើលោក ដួង តារា ពីបទឆបោក

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើការស៊ើបសួរលើលោក ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
បើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះថា ៖ ករណីលោក ដួង តារា តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យពីបទ ឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំឃាត់ខ្លួនលោក ដួង តារា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីយកទៅសាកសួរពាក់ព័ន្ធករណីមួយចំនួន។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img