27 C
Phnom Penh
Sunday, September 8, 2024

តៃវ៉ាន់ ថា នាវាផ្ទុកយន្តហោះចម្បាំងចិន ធ្វើសមយុទ្ធក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ បានបញ្ជាក់ពីព័ត៌មានខាងលើប្រាប់ក្រុមអ្នកសារព័ត៌មាន ជាមួយការបន្ថែមថាយន្តហោះយោធាចិន មិនបានឆ្លងកាត់តាមច្រកសមុទ្រ Bashi Channel នោះទេ។ Bashi Channel គឺជាផ្លូវទឹកមួយដែលខណ្ឌចែករវាងតៃវ៉ាន់ និងហ្វីលីពីនហើយជារឿយៗនាវាចម្បាំងនិងយន្តហោះចម្បាំងចិនតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវទឹកមួយនេះ នៅពេលត្រូវធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិក។ បើតាមលោក Koo យន្តហោះយោធាចិន បានធ្វើដំណើរ ក្នុងទិសដៅឆ្ពោះទៅត្បូង ឆ្លងកាត់តាមច្រកសមុទ្រ Balintang តម្រង់ទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច។ ដែលច។ Balintang ជាផ្លូវទឹកស្ថិតនៅចន្លោះកោះ Batanes និង Babuyan របស់ហ្វីលីពីន។ប៉ុន្តែខាងក្រសួងការពារជាតិចិន មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ គួរបញ្ជាក់ថា ហ្វីលីពីនក៏បានបង្ហាញការព្រួយបារម្ភផងដែរចំពោះការដាក់ពង្រាយនាវាផ្ទុក យន្តហោះចម្បាំងរបស់ចិន ខណៈទីក្រុងម៉ានីល និងប៉េកាំងកំពុងមានជម្លោះនឹងគ្នានៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal សមុទ្រចិនខាងត្បូង៕
ព្រួយបារម្ភផងដែរចំពោះការដាក់ពង្រាយនាវាផ្ទុក យន្តហោះចម្បាំងរបស់ចិន ខណៈទីក្រុងម៉ានីល និងប៉េកាំងកំពុងមានជម្លោះនឹងគ្នានៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal សមុទ្រចិនខាងត្បូង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img