តារាប្រុសល្បីឈ្មោះមួយរូបរបស់ជប៉ុន លោក Kento Nagayama នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានសារភាពទោសកំហុសរបស់ខ្លួន ជុំវិញករណីកាន់កាប់គ្រឿងញៀន ខណៈលោក ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីខែមិថុនា ប៉ុន្តែត្រូវដោះលែងឲ្យនៅក្រៅឃុំ ក្រោយដាក់ប្រាក់ធានា។
តារាប្រុសវ័យ៣៤ឆ្នាំ Kento Nagayama ត្រូវប៉ូលីសចាប់ខ្លួនក្នុងខែមិថុនា នៅក្នុងផ្ទះស្ថិតក្នុងទីក្រុម Tokyo ពីបទកាន់កាប់សារធាតុញៀនទម្ងន់ ១.៦ក្រាម។ តែយ៉ាងណា លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីដាក់ប្រាក់ធានាចំនួន ២៨ ០០០ដុល្លារ កាលពីអំឡុងខែកក្កដាកន្លងទៅ។ នៅក្នុងការកាត់ក្តី នៅតុលាការក្រុងតូក្យូកាលពីថ្ងៃច័ន្ទនេះ Nagayama បានសារភាពថា ខ្លួនបានប្រើប្រាស់កញ្ឆាជាលើកដំបូង នៅពេលដែលរៀនអនុវិទ្យាល័យ។ លោកថា មានអារម្មណ៍មិនស្រួល បន្ទាប់ពីបានប្រើប្រាស់ហើយ មិនបានបន្តប្រើទៀតទេ។ លោកក៏បានប្រើម្តងទៀត នៅពេលលោកមានអាយុ ១៩ឆ្នាំ បន្ទាប់ពីត្រូវបានមិត្តម្នាក់បញ្ចុះបញ្ចូល។
តារាសម្ដែងរូបនេះបានអះអាងថា លោកប្រើវាដើម្បីលំហែ ឬពេលគេងមិនលក់។ នេះបើយោងតាមរបាយការណ៍ផ្សេងៗ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន។ តែយ៉ាណា ជុំវិញករណីរបស់តារាប្រុសរូបនេះ អយ្យការកំពុងស្វែងរកការផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៦ខែ ខណៈចុងចោទកំពុងស្វែងរកការព្យួរទោស ហើយចៅក្រមនឹងប្រកាសសាលក្រមនៅថ្ងៃសុក្រសប្តាហ៍នេះ។
គួរជម្រាបថា តារាប្រុស Kento Nagayama បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៧ នៅក្នុងរឿងភាគទូរទស្សន៍ Ojiisan Sensei និងបានឈ្នះពានរង្វាន់អ្នកចំណូលថ្មីប្រចាំឆ្នាំ ក្នុងឆ្នាំ២០១១ នៅ «Japan Academy Film Prize» ដែលត្រូវបានគេស្គាល់ថាជា «Oscars of Japan`សម្រាប់តួនាទីរបស់លោកនៅក្នុងខ្សែភាពយន្ត «Softboys»៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News