ប៉ុន្មានថ្ងៃចុងក្រោយនេះមានការផ្គូផ្គងតៗគ្នាថា អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង នឹងប៉ះដៃគូអាយុក្មេងជាងខ្លួនស្ទើរពាក់កណ្តាលរបស់ប្រទេសអ៉ីស្រាអែល Elad Saman នៅកម្មវិធី Thai Fight នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ទោះជាយ៉ាងណា កម្មវិធីប្រដាល់ Thai Fight បានចេញដៃគូប្រកួតជាផ្លូវការហើយសម្រាប់កីឡាករអ៉ីស្រាអែលរូបនេះគឺកីឡាករថៃ Kitti Sor.Tor ដែលជាការប្រកួតទម្ងន់៧៤គីឡូក្រាម។

កីឡាករអ៉ីស្រាអែល Elad Saman អាយុប្រហែលជា២៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានកម្ពស់រហូតដល់១.៨៦ម៉ែត្រ និងធ្លាប់ប្រកួតបានប្រហែលជា៥០ដង។ រូបគេរឹងមាំ និងមានក្បាច់ប្រយុទ្ធចម្រុះល្អទាំងកណ្តាប់ដៃ ទាត់ និងកែ។ រូបគេធ្លាប់ឈ្នះ កីឡាករថៃ ស៊នខាវ ដែលធ្លាប់ស្មើ ព្រំ សំណាង។

ដូច្នេះមានន័យថា ព្រំ សំណាង មិនទាន់ប៉ះកីឡាករ Elad Saman ទេ ហើយក៏នៅមិនទាន់ច្បាស់ទេថា កីឡាករកម្ពុជារូបនេះត្រូវប៉ះដៃគូរូបណាដែរនាថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ។
យ៉ាងណា កម្មវិធី Thai Fight មានកីឡាករច្រើនទាំងថៃ និងបរទេសដែលមានទម្ងន់ចាប់ពី៧១គីឡូក្រាមឡើង។ ដៃគូដែលអ្នកគាំទ្រកម្ពុជាចង់ឃើញ ព្រំ សំណាង ជួបគឺកីឡាករថៃ Tengnueng Sitjesairoong ដែលមានខ្សែក្រវាត់៥ប្រភេទទម្ងន់ខុសគ្នា ហើយនេះជាកីឡាករខ្លាំងពិតប្រាកដ។ កីឡាករថៃរូបនេះធ្លាប់ផ្តួលកីឡាករកម្ពុជា សុខ ទូ ឲ្យសន្លប់ក្នុងទឹកទី១។

ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News