29 C
Phnom Penh
Friday, November 22, 2024

ដើម្បីផ្ដល់វិភាគទានយកទៅរក្សាប្រភពទឹក និងអភិរក្សព្រៃឡង់សហគមន៍កសិករ ធ្វើផែនទីកម្មសិទ្ធិដីស្រែ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ដើម្បីធានាការប្រើប្រាស់ទឹកបានយូរអង្វែងស្ថិតថេរ លើការងារកសិកម្ម ទើបសហគមន៍កសិករ អ្នកប្រើប្រាស់ទឹកត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីប្រមូលប្រាក់វិភាគទានប្រចាំឆ្នាំ ពីកសិករម្ចាស់ស្រែ យកមកថែរក្សាប្រឡាយ និងការអភិរក្សព្រៃឈើនៅផ្នែកខាងលើ ដែលមានសារៈសំខាន់សម្រាប់ការធានាលំហូរ និងគុណភាពទឹក ដោយការគាំទ្រសហគមន៍មូលដ្ឋានក្នុងការល្បាតព្រៃ។

សហគមន៍កសិករ ប្រើប្រាស់ទឹកនៅក្នុងភូមិអូរក្រញ៉ាក និងតាំងក្រសាំង ខេត្តកំពង់ធំ បាននិងកំពុងរៀបចំដំណើរការគម្រោងនេះ តែបញ្ហាប្រមូលថ្លៃវិភាគទាន គឺកង្វះផែនទីដែលបង្ហាញពីទីតាំង និងទំហំដីស្រែរបស់កសិករនីមួយៗ “ដោយសារតែថ្លៃវិភាគទានប្រចាំឆ្នាំគឺអាស្រ័យលើចំនួនផ្ទៃដីដែលសមាជិកមាន”។

បច្ចុប្បន្នគម្រោង USAID ព្រៃឡង់បៃតង កំពុងគាំទ្រសហគមន៍អ្នកប្រើប្រាស់ទឹកខាងលើ ក្នុងការចងក្រងឯកសារដីស្រែ សម្រាប់សមាជិករបស់ខ្លួន ដើម្បូធ្វើផែនទីឌីជីថល ដោយប្រឹក្សាជាមួយមេដឹកនាំ​សហគមន៍ ផ្ទៀងផ្ទាត់ដំណើរការ និងបណ្តុះបណ្តាលពួកគាត់ឱ្យយល់ដឹងពីការធ្វើផែនទី ឌីជីថលនេះ។ គម្រោង​បានប្រើប្រាស់ដ្រូន និងប្រព័ន្ធGPS ប្រមូលរូបភាព និងទិន្នន័យភូមិសាស្ត្រលើការងារនេះ។

ក្រុមបច្ចេកទេសរបស់គម្រោង នឹងបង្កើតផែនទីពង្រាង ចែកទៅតាមសហគមន៍ ដើម្បីកំណត់អត្តសញ្ញាណម្ចាស់ស្រែ និងផ្ទៀងផ្ទាត់ទំហំដី។ នៅពេលដែលភាគីទាំងអស់យល់ព្រមឯកភាពលើផែនទីនេះ គម្រោងនឹងបង្កើតទិន្នន័យដែលសហគមន៍ អាចនឹងប្រើប្រាស់វា ដើម្បីគ្រប់គ្រងការចូលរួមវិភាគទានរបស់​​សមាជិកសម្រាប់ការប្រើប្រាស់ទឹកប្រចាំឆ្នាំ។

សូមបញ្ជាក់ថា ការមានផែនទីដីច្បាស់លាស់ នឹងជួយឱ្យគណៈកម្មការសហគមន៍ អាចប្រមូលថ្លៃសេវាដោយតម្លាភាព ជួយដល់សហគមន៍។ ផែនទីទាំងនេះក៏នឹងជួយដល់ការងារធ្វើផែនការចែកចាយទឹក ដើម្បីកាត់បន្ថយជម្លោះផ្ទៃក្នុងរវាងកសិករ។ ហើយនៅពេលជីវភាពរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញមានការកើនឡើង ពួកគាត់នឹងមិនសូវពឹងផ្អែក លើការទាញយកធនធានធម្មជាតិ សម្រាប់ប្រាក់ចំណូលទៀតទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img