ខេត្តកំពង់ឆ្នាំង សង្ក្រានឆ្នាំថ្មីថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងក្រុងកំពង់ឆ្នាំងច្រើនជាងបណ្តាឆ្នាំមុនៗ ពិសេសនៅតំបន់ត្រជាក់ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នេះបើតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបានឱ្យដឹងថា៖ ភ្ញៀវទេសចរណ៍បានមកលេងសង្ក្រាន្តឆ្នាំថ្មីថ្ងៃទី ១ មានចំនួនច្រើនជាងបណ្ដាឆ្នាំកន្លងទៅដោយសារតែរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំឲ្យមានកន្លែងលេងកម្សាន្តជាច្រើនកន្លែងដូចជានៅមុខសាលាខេត្តកំពង់ឆ្នាំង មានសួនបាញ់ទឹកលម្អដោយភ្លើងពណ៌លោតតាមចង្វាក់ភ្លេង និងមាដរៀបចំលំអរដោយ ភ្លើងពណ៌តាមបង្គោលភ្លើង តាមដើមឈើ ។ ចំណែកដងផ្លូវ ពីចំណុចផ្សារលើទៅផ្សារក្រោមបង្កើតឲ្យមានតំបន់ត្រជាក់។ក្រៅពីនោះនៅមានសួនវិមានឯករាជ សួនសម្តេចចៅហ្វាវាំងគង់សំអុលជាដើម ។
យោងតាមរបាយរបស់មន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ថៃ្ងដំបូងនៃសង្ក្រានឆ្នាំថ្មីមានភ្ញៀវចូលលេងកំសាន្តចំនួន ៥៧ ៣៨៦នាក់ក្នុងនោះ សួនច្បារសម្តេចចៅហ្វាវាំង មានចំនួន ១ ០០០នាក់, សួនវិមានឯករាជមាន៥ ០០០នាក់ សួនមុខសាលាខេត្តមានចំនួន៥០០០នាក់ នៅមានទន្លេមានចំនួន ៣៨៦នាក់ និងតំបន់ត្រជាក់មានចំនួន៣៧០០០នាក់ ។ ដោយឡែកតាមតំបន់ទេសចរណ៍ នានា ដូចជាតំបន់ទឹក ធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់អន្លុងស្វាយ និងទីកំសាន្តនានា រួមទាំងតាមបណ្តាស្រុកមានរៀបចំសង្ក្រាន និងមានតំបន់ត្រជាក់ផងដែរនោះ មានភ្ញៀវសរុបចំនួន ៤៦ ៣៥៣នាក់ (សរុបទូទាំងខេត្តមានភ្ញៀវសរុបចំនួន ១០៣ ៧៣៩នាក់ ។
ក្នុងថ្ងៃសង្ក្រានឆ្នាំថ្មី ថ្ងៃទី១៤ មេសា នេះដែរ គេសង្កេតឃើញ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្ត កំពង់ឆ្នាំងបានដឹកនាំ អភិបាលរងខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ប្រារព្ឋពិធីសង្ក្រាន្តឆ្នាំថ្មី មុខនៅមុខសាលាតាមទំនៀមទម្លាប់ប្រពៃណីដើម្បីទទួលទេវតាឆ្នាំថ្មី ហើយក៏បានបង្កើតឲ្យមានល្បែងរបាំប្រជាប្រិយដូចជាទាញព្រាត់ រាំវង់ និងបន្ទាប់មក ឯកឧត្តម អភិបាលខេត្ត ក៍បានធ្វើដំណើរដោយថ្មើជើងទៅកាន់តំបន់ត្រជាក់ចាប់ពីផ្សារលើ ដល់ផ្សាក្រោម ក្រោមបរិយាកាស សប្បាយរីករាយ និងស្និតស្នាលយ៉ាងក្រៃលែង ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ តាមដងផ្លូវ ដែលក្នុងទិដ្ឋភាពនោះគឺ ប្រកបដោយក្តីមោទនៈ ក្នុង ម្លប់ សុខសន្តិភាព យ៉ាងពិតប្រាកដ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News