26 C
Phnom Penh
Tuesday, September 17, 2024

ចិនបង្ហាញ «ការមិនពេញចិត្តយ៉ាងខ្លាំង» ចំពោះទណ្ឌកម្មថ្មីរបស់អាមេរិក

ចិនបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទណ្ឌកម្មថ្មីរបស់
សហរដ្ឋអាមេរិក ដែលដាក់លើក្រុមហ៊ុនចិនមួយចំនួន ដោយចោទប្រកាន់ថា ពួកគេមានទំនាក់ទំនងជាមួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះថាចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការអនុវត្តខុសឆ្គងនេះជាបន្ទាន់ហើយថាខ្លួននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិប្រយោជន៍ស្របច្បាប់របស់ក្រុម រស់ក្រុមហ៊ុនចិន។និងផលកាលពីថ្ងៃសុក្រ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនជិត ៤០០ ដែលខ្លួនជឿថាកំពុងជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រួមទាំងក្រុមហ៊ុនចិនមួយចំនួន។ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា វិធានការនេះគឺជា «ទណ្ឌកម្មឯកតោភាគី» ដែល «រំខានដល់សណ្តាប់ធ្នាប់ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ»។ ទោះបីជាសហរដ្ឋអាមេរិកបានព្រមាន ចិនម្តងហើយម្តងទៀតអំពីការគាំទ្រចំពោះឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីក៏ដោយ ក៏ចិនបានបង្ហាញខ្លួនជាភាគីអព្យាក្រឹតក្នុងសង្គ្រាម ហើយនិយាយថា ខ្លួនមិនបានផ្ញើជំនួយទៅភាគីណាមួយឡើយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img