ស្តាប់អត្ថបទជាសំឡេង
កំពង់ស្ពឺ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំង កងរាជអាវុធហត្ថ លេីផ្ទៃប្រទេស និង កម្លាំង ជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ព្រមទាំង កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ បានសហការ គ្នា ចាប់ ជនសង្ស័យឈ្មោះ នី កុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជា កសិករ រស់លំនៅ ភូមិ ល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ រសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ ដោយយោង។
ក្រោយចាប់ខ្លួន កម្លាំងបានដកហូតត្រាក់ទ័រចំនួន ១គ្រឿង ម៉ាកKUBOTA ពណ៌ ក្រហម ពីករណី បេីកត្រាក់ទ័រ ដេញបុក សមត្ថកិច្ច ដែល កំពុង ចុះបំពេញភារកិច្ច ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមនីតិវិធី ។ រីឯត្រាក់ទ័រត្រូវបានរក្សាទុកនៅមូលដ្ឋានក ងរាជអាវុធហត្ថស្រុកឱរ៉ាល់ ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
roup: ឯកសារចំណេះដឹងសាធារណៈជន