26 C
Phnom Penh
Friday, October 18, 2024

ចក្រភពអង់គ្លេស និង EU បើកការពិភាក្សាជាលើកដំបូងដើម្បីស្តារទំនាក់ទំនង ឬក្រោយការបោះឆ្នោត

ប្រមុខមន្ត្រីរបស់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (១៥កក្កដា)បានបើកកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងរបស់ពួកគេនៅទីក្រុងប្រ៊ុចសែល ខណៈរដ្ឋាភិបាលគណបក្សការងារដែលទើបជាប់ឆ្នោតថ្មី ស្វះស្វែងកំណត់ទំនាក់ទំនងរវាងភាគីទាំងពីរឡើងវិញ ក្រោយការចាកចេញពីសហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោក គា ស្តាមើ ដែលបានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតក្នុងខែនេះបានប្តេជ្ញាបង្កើតទំព័រថ្មីនៃទំនាក់ទំនងជាមួយសហភាពអឺរ៉ុប បន្ទាប់ពីមានភាពតានតឹងអស់ជាច្រើនឆ្នាំក្រោមរដ្ឋាភិបាលអភិរក្សនិយមកាលពីមុន។នៅក្នុងជំហានដំបូង រដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសសម្រាប់ទំនាក់ទំនងនៅសហភាពអឺរ៉ុប លោក នឹក ថូម៉ាស-សាយម៉ឺនស៍ (Nick Thomas-Symonds) បានអង្គុយចុះពិភាក្សាជាមួយអ្នកអនុប្រធានគណៈកម្មការអឺរ៉ុបស្តីពីទំនាក់ទំនងជាមួយចក្រភពអង់គ្លេស គឺលោក ម៉ាកូស ស្នេហឌូវីក (Maros Sefcovic)។ លោក Thomas បានសរសេរនៅលើបណ្តាញសង្គម X ថា «ក្នុងពេលសន្ទនាដើម្បីកំណត់ទំនាក់ទំនងឡើងវិញ យើងបានពិភាក្សាអំពីការពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីបង្កើតទ្វីបអឺរ៉ុប ដែលមានសុវត្ថិភាព និងវិបុលភាពជាងមុន»។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img