ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចណ៍ ពីរករណីផ្សេងគ្នា។
យោងតាមរបាយការណ៍របស់នគរបាលខេត្តសៀមរាប បានផ្ដល់ឱ្យសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ ទី១ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣ និង២០នាទី ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យនាគទេព្យ២០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបលើផ្លូវ១០មករា រវាងរថយន្ត និងម៉ូតូ។
របាយការណ៍បន្តថាគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើងទៅត្បូង បុកម៉ូតូមួយគ្រឿងម៉ាក HONDA MSX ពណ៌ត្រួយចេក ពាក់ផ្លាក់លេខសៀមរាប 1AC .5170 អ្នកបើកបរឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរ មានទិសដៅពីកើត ទៅលិវបណ្តាលអោយស្លាប់ឈ្មោះ សុខ សុវណ្ណបញ្ញា ( អត់ពាក់មួកសុវត្ថិភាព)។ ក្នុងនោះខូតខាតម៉ូតូធ្ងន់១គ្រឿង។ មូលហេតុ អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន ហើយក្រោយពេលគ្រោះថ្នាក់រួច អ្នកបើកបររថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ។
ករណីទី២ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង២៣និង ៣០នាទី ត្រង់ចំណុចទល់មុខផ្ទះអ៊ីម៉ាន់នី ហេងឡុង ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប លើផ្លូវ៧មករារវាង ម៉ូតូនិងម៉ូតូ (បញ្ច្រាស់គ្នា) រវាងម៉ូតូHonda Scoopy ពណ៌សផ្លាកលេខ 1N-6960 បាត់ដំបង អ្នកបើកបរឈ្មោះយ៉ាង លេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ទិសដៅពីកើតទៅលិច បុកម៉ូតូHonda CBR1000cc ពណ៌ខ្មៅផ្លាកលេខ 1DC-6665ភ្នំពេញ អ្នកបើកបរឈ្មោះ រុំ បារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឬស្សីឃុំឬស្សី ស្រុកមោងឬស្សីខេត្ត បាត់ដំបងទិសដៅពីលិចទៅកើត។ ករណីនេះបណ្ដាលអោយស្លាប់ឈ្មោះ យ៉ាង លេង អ្នកបើបរម៉ូតូម៉ាកHonda Scoopy (មិនពាក់មួកសុវត្ថិភាព)។ ចំណែកឈ្មោះរុំ បារាំង (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់។ ក្នុងនោះខូចខាត ម៉ូតូធ្ងន់ ០២គ្រឿង។ មូលហេតុ: អ្នកបើកបរ មូតូ ម៉ាកHonda CBR1000cc បើកបរក្នុងល្បឿនលឿន។ ចំណែកអ្នកបើកបរម៉ូតូម៉ាកHonda Scoopy បើកបរបញ្រ្ចាសទិសចរាចរណ៍។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews