ខេត្តកំពង់ឆ្នាំង ក្នុងយុទ្ឋនាការចុះចាក់ថ្នាំ វ៉ាក់សាំង ការពារជំងឺដល់សត្វគោក្របីរបស់ប្រជាពលរដ្ឋ នៅភូមិចាថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2023 លោក ក្រឹង សំអាតប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នាំសត្វគោ ក្របី មកចាក់ ការពារ ជម្ងឺ ដល់សត្វពាហនះ របស់ខ្លួនទាន់ពេលវេលា។ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេភូមិ មេឃុំ និងភ្នាក់ងារសុខភាពសត្វភូមិផងដែរ។
ប្រធានការិយាល័យបាន បន្តថា ប្រសិនបើ សត្វពាហនៈរបស់បងប្អូន មានជំងឺកើតឡើង ហើយព្យាបាលមិនទាន់ ពេលវេលា វានឹងងាប់ ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ ធនធាន ដែលក៍ធ្វើឲ្យប៉ះពាល់ដល់ជីវភាព គ្រួសារយើងផងដែរ ព្រោះតែសត្វគោក្របី មានតម្លៃថ្លៃ។ ហេតុនេះសូមបងប្អូនគិតគូរពីសុខភាពសត្វរបស់ខ្លួន និងសូមកុំបណ្ដែត បណ្ដោយដូចពីពេលមុនៗ ។
ជាងនេះទៀត សូមយកចិត្តទុកដាក់គិតគូរពីសុខភាពសត្វ ដែលជាកម្លាំងអូសទាញលើមុខរបរកសិកម្ម ឲ្យបានត្រឹមត្រូវ ដូចជាកន្លែងដេកមានសុវត្ថិភាពគ្មានភក់ជ្រាំ មិនមានលាមក គោក្របីទៀត បើមានលទ្ធភាពទិញមុងមកចងឱ្យវាដេក ឬហោចណាស់ក៏មានត្រឹមភ្នក់ភ្លើងដេញមូសក៍បាន។
សូមបញ្ជាក់ដែរថាយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសត្វ នៅថ្ងៃនោះ មន្ត្រីជំនាញបានបែងចែកជា៣ទីតាំងខុសគ្នា គឺនៅឃុំមេលំ ស្រុកបរិបូរណ៍ . និងឃុំក្រាំងលាវ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ដែលជាលទ្ធផលមួយថ្ងៃចាក់បានសរុប ចំនួន ២០៣៣ក្បាល ក្នុងនោះវ៉ាក់សាំងដុំពកលើស្បែក ៤៥៥ ក្បាល វ៉ាក់សាំ ង អ៊ុតក្តាម ១៥៧៨ក្បាល (ក្របី សរុប ៤៣៦ក្បាល) ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News