Real Madrid បានយកឈ្នះ Manchester City ៣ទល់នឹង១ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ដែលធ្វើឲ្យលទ្ធផលសរុប ៦ទល់នឹង៥។
ក្រោយនាំ Real Madrid ឡើងផ្ដាច់ព្រ័ត្រសាជាថ្មី លោក Carlo Ancelotti បានក្លាយជាគ្រូបង្វឹកដែលឈានដល់វគ្គពិសេសនេះច្រើនជាងគេ ដោយធ្វើបាន៥ដង (៣ដងនៅ AC Milan ៖ ២០០៣, ២០០៥, ២០០៧។ Real Madrid ៖ ២០១៤, ២០២២)។
ទន្ទឹមនឹងនេះ លោក Jurgen Klopp អ្នកចាត់ការ Liverpool ឡើងផ្ដាច់ព្រ័ត្របាន៤ដងហើយគិតទាំងឆ្នាំ២០២២ ស្មើកំណត់ត្រាលោក Sir Alex Ferguson និងលោក Marcello Lippi។
ដោយឡែក Karim Benzema ដែលរកបាន គ្រាប់ជ័យជម្នះ ដោយបាល់ពិន័យ១១ម៉ែត្រក្នុង extra time បានតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo ។ គេរកបាន១០គ្រាប់ក្នុងវគ្គ ចាញ់ធ្លាក់ ស្មើអតីតមិត្តរួមក្រុម។ សរុបពេលនេះ Benzema មាន១៥គ្រាប់ហើយនៅ UEFA Champions League៕
ដោយ៖ Puthinews