តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រព័ន្ធជើងទម្របាញ់រុំកែតខាងលើបានបង្ហាញពីសមត្ថភាពខ្ពស់របស់ខ្លួនទាំងការបំលាស់ទី និងការវាយប្រហារ។ កាលពីដើមសប្តាហ៍នេះលោក គីម ជុងអ៊ុន ក៏បានចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើតេស្តដ្រូនអត្តឃាតស៊េរីថ្មីមួយផងដែរ ហើយបានជំរុញឱ្យក្រុមអ្នកស្រាវជ្រាវរបស់ កូរ៉េខាងជើងប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់ដ្រូន។ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់កូរ៉េខាងជើងថាបាន និងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីល និង បរិក្ខារយោធាមួយចំនួនទៀតឱ្យរុស្សីយកទៅ ប្រើប្រាស់នៅក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ បើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង គិតចាប់ពីឆ្នាំមុន រហូតដល់ត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ កូរ៉េខាងជើង បានបញ្ជូន អាវុធជាង១២០០០កុងតឺន័រឱ្យរុស្ស៊ី។ ប៉ុន្តែ ទាំងរុស្ស៊ី និងកូរ៉េខាងជើងបានច្រានចោលការអះអាងបែបនេះជារឿយៗ៕


ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New