ខ្មាន់កាំភ្លើងបានបាញ់ប្រហារលើវិហារកាតូលិកមួយ កន្លែងនៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា អំឡុងពេលពិធីបុណ្យមួយកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ដែល បានសម្លាប់មនុស្សយ៉ាងហោចណាស់៥០នាក់ ក្នុងនោះមានទាំងស្ត្រី និងកុមារ។ នេះបើតាមវេជ្ជបណ្ឌិតនៅ មន្ទីរពេទ្យមួយ និងសារព័ត៌មានបានផ្សាយ។
អ្នកស្រី Funmilayo Ibukun Odunlami អ្នកនាំ
ពាក្យប៉ូលិសរដ្ឋ Ondo ថាខ្មាន់កាំភ្លើងបានបាញ់ទៅ លើមនុស្សនៅខាងក្រៅ និងខាងក្នុងអគារព្រះវិហារ ដែល បានសម្លាប់មនុស្ស និងរបួសអ្នកថ្វាយបង្គំ។
ស្ត្រីអ្នកនាំពាក្យមិនបាននិយាយថា តើមនុស្សប៉ុន្មាន នាក់ដែលត្រូវបានសម្លាប់ ឬរបួសនៅព្រះវិហារកាតូលិក St Francis នៅទីប្រជុំជន Owo ប៉ុន្តែបានបន្ថែម ថា ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុ នៃការវាយ
ប្រហារ។
អភិបាលរដ្ឋ Ondo លោក Arakunrin Oluwarotimi Akeredolu ដែលបានទៅពិនិត្យ ផ្ទាល់ដល់កន្លែងកើតហេតុ និងអ្នករបួសនៅមន្ទីរពេទ្យ។ លោកបានចាត់ទុកឧបទ្ទហេតុ នៃការប្រហារកាលពីថ្ងៃ អាទិត្យថាជាការសម្លាប់រង្គាល ដ៏អាក្រក់ដែលមិនគួរ
បណ្តោយឱ្យកើតឡើង។
«វាពិតជាសោកស្តាយខ្លាំងណាស់ខណៈ ពិធីបុណ្យ បានកំពុងដំណើរការ ខ្មាន់កាំភ្លើងមិនស្គាល់មុខបានវាយប្រហារលើវិហារ St Francis ដែលបន្សល់ទុកនូវ សេចក្តីភ័យខ្លាចនៃការស្លាប់មនុស្សជាច្រើននាក់ក៏ដូច ជារបួសរាប់មិនអស់»។ អ្នកនាំពាក្យព្រះវិហារ Catholic Church នៅ នីហ្សេរីយ៉ា លោក Reverend Augustine Ikwu បាន និយាយ។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Owo បាន បញ្ជាក់ថាយ៉ាងហោចណាស់សាកសពយ៉ាងហោច ណាស់៥០នាក់ត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យពីរកន្លែងពីការប្រហារនោះ៕
ប្រភព Reuters
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News