28 C
Phnom Penh
Thursday, November 21, 2024

ខេត្តព្រះសីហនុប្រមូលផលស្រូវរដូវវស្សាសម្រេចបានជិត៥០%

ព្រះសីហនុ៖ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះសីហនុ ឲ្យដឹងថា នៅទូទាំងខេត្តព្រះសីហនុការច្រូតកាត់ប្រមូលផលស្រូវរដូវវស្សា សម្រេចជិត ៥០%គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។ 

ប្រធានមន្ទីរកសិកម្ម ថ្លែងថា​ សរុបទូទាំងខេត្ត ការច្រូតកាត់ស្រូវរដូវវស្សា មកដល់ពេលនេះ បានចំនួន ២៦៤ហិកតា បូកយោងចំនួន ៥.៥៥៤ហិកតា ស្មើនឹង ៤៩,៧០% នៃផៃ្ទដីអនុវត្តបាន។

លោកប្រធានមន្ទីរកសិកម្ម បានឲ្យដឹង​ថា មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានស្រង់ទិន្នន័យការច្រូតកាត់ដំណាំស្រូវរដូវវស្សា របស់ប្រជាកសិករនៅទូទាំងខេត្តព្រះសីហនុ មាន២ក្រុងនិង ៣ ស្រុកក្នុងនោះ មាន២ស្រុកដែលប្រកបរបរកសិកម្មគឺ ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ការច្រូតកាត់នៅក្នុង ស្រុកព្រៃនប់បានចំនួន ២៦៤ហិកតា បូកយោង ៣ .៧៩៤ហិកតា ស្មើនឹង ៤០,៣០% នៃផ្ទៃដីអនុវត្តបាន ហើយនៅក្នុង ស្រុកកំពង់សីលា ការច្រូតកាត់ត្រូវបានបញ្ចប់រួចរាល់។

​ជាមួយគ្នានេះ លោកប្រធានមន្ទីរកសិកម្ម ​ក៏បានបញ្ជាក់បន្ថែមថា ក្រោយពីការប្រមូលផលស្រូវរដូវវស្សារួចរាល់សូមឱ្យបងប្អូនប្រជា កសិករ បង្កើនការដាំដំណាំរួមផ្សំដូចជាការ ដាំបន្លែ ចិញ្ចឹមត្រីចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារខណៈពេលដែល បច្ចុប្បន្ន ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍ គឺមានតម្រូវការច្រើន ដូចជាបន្លែត្រីសាច់ផ្គត់ផ្គង់ នៅលើទីផ្សារ ដូចនេះបងប្អូនមានភាពងាយស្រួលក្នុងការ ប្រកបរបរកសិកម្មដាំបន្លែត្រីសាច់ ព្រោះមានទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល របស់បងប្អូនបានមួយកម្រិតថែមទៀតផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puntinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img
spot_img