ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវត្រាក់ទ័រចនឌារ មកកាន់ទីផ្សារកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារ សាខាខេត្តត្បូងឃ្មុំ ដើម្បីផ្ដល់ជូននូវសេវាកម្មយ៉ាងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ និងលោកជំទាវ លោក លោកស្រី តំណាងក្រសួង មន្ទីរ ស្ថាប័ន ខេត្ត និងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនចនឌារ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ១២០ នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ «អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារ សាខាថ្មីនេះ គឺជាអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារសាខា ទី៥ ហើយដែលបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូន ប្រជាកសិករ និងអតិថិជនដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ និងបងប្អូនតាមបណ្តាលខេត្តនានាជុំវិញខេត្ត សម្រាប់បំពេញតម្រូវការការងារកសិកម្ម និងប្រើប្រាស់គ្រឿងយន្តកសិកម្មដែលមានគុណភាពខ្ពស់ ជម្រុញដល់ការអភិវឌ្ឍជីវភាពប្រជាកសិករក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិ ដែលមានដូចជាអគារ តាំងបង្ហាផលិតផលចនឌារ ឧបករណ៍បំពាក់កសិកម្ម ឃ្លាំងស្តុកគ្រឿងបន្លាស់ និងរោងជាងជួសជុល និងសេវាកម្ម។ នេះនឹងផ្តល់ជូននូវបទពិសោធន៍សេវាកម្មយ៉ាងកកក្តៅដល់ម្ចាស់ត្រាក់ទ័រ ចនឌារ។»

ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខនូវដំណោះស្រាយអាជីវកម្មក្នុងវិស័យ យានយន្ត ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពល និងដឹកជញ្ជូន ដំណោះស្រាយឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងអាជីវកម្មម្ហូបអាហារ។ តួយ៉ាងក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ចំនួន ២ ពីកម្មវិធី HR Asia Best Companies to Work for in Asia ប្រចាំឆ្នាំ ២០២៤ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានទទួលស្គាល់ថាជាស្ថាប័នការងារដែលល្អបំផុតដើម្បីប្រកបអាជីពជាមួយ នៅតំបន់អាស៊ីក្នុងឆ្នាំ២០២៤ ហើយនេះក៏ជាឆ្នាំទី៣ ដែលក្រុមហ៊ុនបានឈ្នះពានរង្វាន់មួយនេះ។ ពានរង្វាន់ទី២ ជាពានរង្វាន់ថ្មីដំបូងបង្អស់ដែលក្រុមហ៊ុនទទួលបានពីកម្មវិធី គឺ ពានរង្វាន់ស្ថាប័នការងារដែលមានការយកចិត្តទុកដាក់បំផុតចំពោះបុគ្គលិក។

ជានិច្ចកាល ក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនា នាក្នុងកិច្ចការងារសង្គម និងសប្បុរសធម៌ តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងកីឡា នៅប្រទេសកម្ពុជា ថ្ងែនេះផងដែរក្នុងឪកាសបើកសម្ពោធអគារតាំងបង្ហាញថ្មីនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌាបាន បរិច្ចាគធុងសម្រាមចំនួន ៥០ធុង និងបង់សម្រាប់អង្គុយសាធារណះចំនួន ១៥ ដើម្បីជាប្រយោជន៏សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំតែម្តង៕

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារ សាខា ខេត្តត្បូងឃ្មុំនេះ គឺមានលក់ត្រាក់ទ័រចនឌារគ្រប់ស៊េរី ផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មជាង ដែលផ្តល់អោយអតិថិជនពេញចិត្ត ដោយមានភាពស្រួល និងលឿនបំផុត។ អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលនិងគ្រឿងបន្លាស់ចនឌារ សាខាថ្មីនេះ គឺមានអាស័យដ្ឋានស្ថិតនៅ ឃុំស្រទប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 1800 208 086។














ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New