26 C
Phnom Penh
Thursday, January 16, 2025

ក្រសួង ជូនដំណឹង ឲ្យ ប្រុងប្រយ័ត្ន ចំពោះ ការ បោកប្រាស់ តាម អុីនធឺណិ តជាថ្មី

រដ្ឋាភិបាល បាន ចេញ សេចក្តីជូនដំណឹង ដល់ អាជីវកម្ម ក្នុង ប្រទេស កម្ពុជា អំពី ការ កើន ឡើង នៃ ជន ឆបោក ពី បរទេស ដែល ព្យាយាម លួច លុយ តាមរយៈ ប្រតិបត្តិការ ទូទាត់ប្រាក់ តាម អុីនធឺណិ ត ។

នៅ ក្នុង សេចក្តីជូនដំណឹង នា ពេលថ្មីៗនេះ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន លើក ឡើង ពី បញ្ហា ‘ ការ សម្របសម្រួល អុីម៉ែ ល អាជីវកម្ម ( BE C)’ ដែល បង្កើត ឡើង ដោយ ចោរ ព័ត៌មាន វិទ្យា ដើម្បី លួច សាច់ ប្រាក់ តាមរយៈ អុីម៉ែ ល ពី អាជីវកម្ម ដែល ពួក គេ កំណត់ គោលដៅ តាមរយៈ ការ ផ្ញើ សារ អុី ម៉ែ ល ដែល សារ នោះ មើលទៅ ហាក ់ដូចជា មក ពី ប្រភព ដែល ស្គាល់ និង ត្រឹមត្រូវ ។

ដើម្បី ការពារ ខ្លួន ពី បញ្ហា នេះ អ្នកប្រើប្រាស់ គួរ ប្រុងប្រយ័ត្ន ជាមួយនឹង វិធានការ ដូចជា ពិនិត្យ និង ផ្ទៀងផ្ទាត់ មើល ឈ្មោះ និង អាសយដ្ឋាន អុី ម៉ែ ល ដែល ផ្ញើ មក ឱ្យ បាន ច្បាស់ ឬ អាច សាកសួរ តាម ទូរសព្ទ បន្ថែម ទៀត ក្នុង ករណី ដែល មាន ការសង្ស័យ ទោះបីជា អុី ម៉ែល នោះ មកពី អ្នក ដែល យើង ស្គាល់ ក៏ដោយ ។

ចោរ ព័ត៌មាន វិទ្យា បាន ធ្វើពុត ជា ក្រុមហ៊ុន ផលិត ឬ ដៃគូ អាជីវកម្ម ដែល ធ្លាប់ ទាក់ទង ជា ទៀងទាត់ ក្នុង រូបភាព ជានា យក ប្រតិបត្តិ ក្រុមហ៊ុន ឬ នាយក ផ្នែក ហិរញ្ញវត្ថុ ឬ ជំនួយ ការ និង បុគ្គលិក ជាន់ខ្ពស់ ដែល ទាក់ទង នឹង ហិរញ្ញវត្ថុ ឬ ពាក់ព័ន្ធ នឹង ការផ្ទេរ ប្រាក់ ទៅកាន់ ដៃគូ អាជីវកម្ម នៅ ក្រៅ ប្រទេស ដើម្បី ស្នើ សុំ ឱ្យ មាន ការ ទូរ ទាត់ ថ្លៃ ទំនិញ ឬ សេវា ទៅ កាន់ គណនី ធនាគារ ថ្មី មួយ ខុស ពី គ ណី សម្រាប់ ទូទាត់ កន្លងមក ដោយ ផ្ញើ វិក្កយបត្រ តាមរយៈ អាសយដ្ឋាន អុី ម៉ែ ល របស់ ក្រុមហ៊ុន ផលិត ឬ ដៃគូ អាជីវកម្ម នោះ ដែល ត្រូវ បាន ចោរ ព័ត៌មាន វិទ្យា លួចចូល គ្រប់គ្រង ប្រើប្រាស់ ឬ អាសយដ្ឋាន អុីម៉ែល មួយ ផ្សេង ខុស ពី អាសយដ្ឋាន អុីម៉ែ ល ដែល ធ្លាប់ ប្រើ ឬ អាស័យ ដ្ឋា ន ដែល មាន លក្ខណៈ ប្រហាក់ប្រហែល ។

សូម ទាក់ទង ធនាគារ របស់ អ្នក ជាបន្ទាន់ ប្រសិនបើ អ្នកដឹង ថា អ្នក ត្រូវ បាន គេ បោកប្រាស់ និង ធ្វើ ការផ្ទេរ ប្រាក់ ហើយ គួរតែ ដាក់ពាក្យបណ្តឹង ទៅកាន់ អាជ្ញាធរ មានសមត្ថកិច្ច ដើម្បី តាមដាន ចោរ ព័ត៌មាន វិទ្យា ។

តាម របាយការណ៍ ស្រាវជ្រាវ ចេញផ្សាយ ដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បី អភិវឌ្ឍន៍កម្ពុជា(CDRI) នៅ ក្នុង ខែវិច្ឆិកា ឆ្នាំ ២ ០ ១៨ មាន ក្រុមហ៊ុន ផ្តល់ សេវា អុីន ធឺ ណេ ត ធំ ៗ មួយ ចំនួន របស់ កម្ពុជា ត្រូវ បាន វាយប្រហារ ដោយ ទ្រង់ទ្រាយ ធំ នៃ ការ បដិសេធ សេវាកម្ម ( D Do S) ក្នុងរយៈពេល ជាច្រើន ថ្ងៃ ហើយ អ្នកប្រើប្រាស់ សេវាកម្ម របស់
E z e co m , Sin e t , Telcotech និង Digi មាន ការ លំបាក ក្នុង ការប្រើប្រាស់ សេវាកម្ម អន ឡា ញ ពេញ មួយ សប្តាហ៍ ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img