ស្តាប់អត្ថបទជាសំឡេង
ក្រុងព្រះសីហនុ៖ នៅក្នុងឱកាសមុនភ្ជុំបិណ្ឌនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២១ បានឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកា ជូនដល់មន្ត្រីដែលជាសមាជិក សមាជិការ សាខាគណបក្សប្រជាជនសាលាក្រុងព្រះសីហនុ និងមន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ ព្រមទាំងប្រជាការពារសង្កាត់លេខ២ក្រុងព្រះសីហនុ សរុបជិត១០០នាក់ ដើម្បីលើកទឹកចិត្តចំពោះការខិតខំបំពេញភារកិច្ចក្នុងមូលដ្ឋានកន្លងមក ទាំងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់ទូទៅជាមួយរដ្ឋបាលក្រុង។
ក្នុងឱកាសនោះលោកឧកញ៉ា ទៀ វិចិត្រ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោក ជាម ហ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោក គួច ចំរើន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ចំពោះបងប្អូនទាំងអស់ និងជូនពរសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ មានសុខភាពល្អ ជោគជយ័គ្រប់ភារកិច្ច នឹងត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំទើបយើងចូលរួមកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។
ក្នុងនាមសមាជិក សមាជិកា សាខាគណបក្សប្រជាជនសាលាក្រុងព្រះសីហនុ មន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ និងប្រជាការពារសង្កាត់លេខ២ក្រុងព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវកាយវិការសប្បុរសធម៌នេះ៕
អត្ថបទ និងរូបភាពដោយ៖Puthi News