ស្ទឹងត្រែង កូនចៅជនជាតិគួយនៅភូមិទន្សោង ពុំទាន់មានសាលារៀនត្រឹមត្រូវ សម្រាប់ក្រេបជញ្ជក់ យកចំណេះវិជ្ជាពីគ្រូបង្រៀន បានត្រឹមត្រូវនៅឡើយទេ ព្រោះការសិក្សានៅក្នុងរោងដោល និងនៅតាមផ្ទះ ច្រើនជួបបញ្ហាប្រឈមផ្សេងៗនៅក្នុងរដូវវស្សាភ្លៀងធ្លាក់។
ក្នុងសកម្មភាពរៀន និងបង្រៀនកុមារថ្នាក់ទី៤ ទី៥ និងទី៦ នៅភូមិទន្សោង ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីដើមសប្តាហ៍នេះ លោកគ្រូ ជៀម វណ្ណៈ តំណាងឲ្យជនជាតិដើមភាគតិចគួយបានរៀបរាប់ថា៖នៅពេលមានភ្លៀងម្តងៗសិស្សអង្គុយរៀនមិនបានទេ ព្រោះខ្យល់ទឹកភ្លៀងសាចចូល ហើយខែប្រាំងក្តីកូនសិស្សមករៀនត្រូវដោះអាវចេញក៍មានដែរ។

លោកបន្តថា៖ នៅសាលាបឋមទន្សោងនេះមានអាគារមួយខ្នងបីបន្ទប់ សម្រាប់បង្រៀនថ្នាក់ទី១ទី២ និងទី៣ ចំណែកទី៤ ទី៥ខ្ចីផ្ទះប្រជាពលរដ្ឋបង្រៀន ហើយថ្នាក់ទី៦បង្រៀននៅក្នុងរោងដោលជាបណ្តោះអាសន្ន១០ឆ្នាំមកហើយ។
លោកសៅសេង នាយកសាលាបឋមសិកស្សាភូមិទន្សោងបានទទួលស្គាល់ថា៖នេះជាការតស៊ូទ្រាំនិងភាពលំបាក ព្រោះតែបង់ឱ្យកូនចៅប្រជាពលមានចំណេះដឹងដូចគេឯង ហើយភាពលំបាកនេះក៍ជាបញ្ហាប្រឈមធ្វើឱ្យកុមារមួយចំនួនបានបោះបង់ចោលការសិក្សាផងដែរ។

លោកបន្តថា៖ចំណែកការស្នើសុំសាលារៀននេះលោក និងមាតាបីតាសិស្សបានសុំទៅអង្គការភ្លែនអន្តរជាតិកម្ពុជាប្រចាំខេត្តស្ទឹងត្រែង និងធ្វើរបាយការណ៍ស្នើសុំទៅការិយាល័យអប់រំស្រុករួចហើយតែមិនទទួលបានព័ត៌មានអ្វីត្រឡប់មកវិញទេ។
លោកប៉ាវបូណា ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកសៀមបូកបានបញ្ចាក់ថា៖តម្រូវការនេះពិតជាទាមទារឱ្យមានការជួយធ្វើការអភិវឌ្ឃគ្រប់ហេដ្ឋរចនាសម្ព័ន្ធព្រោះជាតំបន់ទីជនបទស្ថិតនៅឆ្ងាយដាច់ស្រយាលផ្លូវក៍លំបាកទៅមកថែមទៀត។
លោកបន្តថា៖ ចំណែកការស្នើសុំសាលារៀននោះលោកបាន ស្នើសុំទៅមន្ទីរអប់រំយុវជននិងកីឡា រួចហើយដែរ តែគម្រោងចុះទៅសិក្សា និងផ្តល់ជូនជាសាលារៀនមិនទាន់មានដឹងណឹងយ៉ាងណានោះទេ ហើយលោកនិងតាមដានសួរនាំទៅមន្ទីរបន្តទៀត។

សូមបញ្ចាក់៖ ការបង្រៀន និងរៀននៅក្នុងរោងដោលនេះ ជាករណីប្រឈមទៅនិងគ្រោះថ្នាក់ផង នៅខែវស្សាពេលមានព្យុះភ្លៀង ហើយត្រូវខកខានរៀនសូត្រ និងអាចធ្វើឱ្យកុមារបោះបង់ការសិក្សា មានការកើនឡើងនៅតំបន់នេះ ដែលអាចនិយាយបានថាកុមារា កុមារីខ្លីវិជ្ជា៕
ដោយ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News