ដោយសារតែជីវភាពគ្រួសារជួបការខ្វះខាត អ្នកប្រដាល់គុនខ្មែរវ័យក្មេងឆ្នើម លន បញ្ញា បង្ហើបថា ធ្លាប់ចាកចេញពីស្រុកទៅធ្វើការនៅប្រទេសថៃមួយរយៈ និងបានធ្វើការជាជាងឈើនៅបាត់ដំបងរយៈពេល៣ឆ្នាំថែមទៀត មុនចាប់អាជីពប្រដាល់គុនខ្មែរ។
កីឡាករមានកំណើតពីខេត្តព្រៃវែង រៀបរាប់បែបនេះ “៖សម្រាប់ខ្ញុំ មុនចូលហាត់ប្រដាល់ ខ្ញុំធ្លាប់ទៅថៃបង។ ទៅថៃបានប្រហែលកន្លះឆ្នាំ។ ពេលមកវិញ ខ្ញុំចូលរៀនជាងឈើជាមួយអ៊ំខ្ញុំនៅតបាត់ដំបង នៅខាងសំពៅលូន។ បន្ទាប់មកដោយសារចិត្តស្រលាញ់គុនខ្មែរពេក ក៏ខ្ញុំសម្រេចចិត្តឈប់រៀនជាងឈើមកហាត់ប្រដាល់នៅចុងឆ្នាំ២០១៧។ កាលនោះ ជីវភាពយើងខ្វះខាត គ្រួសារយើងជំពាក់គេ ក៏ទៅថៃដើម្បីរកលុយសងគេ។ កាលខ្ញុំទៅថៃមួយខែរកចំណូលបាន១ម៉ឺនបាតជាង។”
បញ្ញា បន្ថែមថា ប្រដាល់គុនខ្មែរ ជាអាជីពដែលខ្លួនស្រលាញ់ និងតែងតែចិញ្ចឹមចិត្តដើរលើវិថីមួយនេះ តាំងពីក្មេងមកម៉្លេះ ប៉ុន្តែគ្រានោះឱកាសពុំទាន់ហុចឲ្យ។
ម្ចាស់ខ្សែក្រវាត់ប្រាក់ លម្អិត “៖ តាមពិតទៅ កីឡាប្រដាល់គុនខ្មែរហ្នឹង ខ្ញុំស្រលាញ់តាំងពីតូចៗមកម៉្លេះព្រោះខ្ញុំចេះមើលប្រដាល់តាំងពីអាយុ៤ឬ៥ឆ្នាំ ។ ស្រលាញ់តាំងពីតូច គ្រាន់តែថាកាលខ្ញុំធ្វើជាជាងឈើនៅថៃ ខ្ញុំអត់ទាន់មានឱកាសចូលហាត់។ ហើយណាមួយ យើងនៅក្មេង យើងនៅស្រុកស្រែ យើងអត់ដែលស្គាល់គេ យើងអត់ហ៊ានដើរទៅស្រុកឆ្ងាយ អត់ហ៊ានមកភ្នំពេញ និងអត់ហ៊ានហាត់ចឹង ព្រោះយើងនៅក្មេង។ ដល់ពេលខ្ញុំធំ ទើបហ៊ានសម្រេចចិត្តមកហាត់ប្រដាល់។”
គិតមកទល់ពេលនេះ លន បញ្ញា ធ្លាប់ឈ្នះខ្សែក្រវាត់ និងពានរង្វាន់ជាច្រើន៕
ដោយPuthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News