(មេនឆេស្ទើ)៖ កីឡាករចាំទី David de Gea បានប្រកាសពីការចាចេញពីក្លិបបិសាចក្រហម Manchester United ជាផ្លូវការហើយ ដោយបន្សល់ទុករយៈពេល ១២រដូវកាលជាអ្នកចាំទីដៃទី១ នៅទឹកដី Old Trafford។
នៅក្នុងសេចក្តីថ្លែងការណ៍របស់កីឡាករអន្តរជាតិអេស្ប៉ាញខាងលើ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រ Live Score បានឲ្យដឹងថា «នៅគ្រានេះដែរ ខ្ញុំសូមផ្ញើសារលាអ្នកគាំទ្រក្លិប Manchester United ទាំងអស់។ ខ្ញុំសូមថ្លែងអំណរអរគុណចំពោះការគាំទ្រ និងអានុស្សាវរីយ៍ជាច្រើនក្នុងរយៈពេល ១២ឆ្នាំមកនេះ។ ពួកយើងបានសម្រេចនូវគោលដៅជាច្រើន គិតចាប់តាំងពីគ្រូបង្វឹក Sir Alex Ferguson យកខ្ញុំមកចូលរួមក្លិបនេះ»។
De Gea វ័យ ៣២ឆ្នាំ បានក្លាយជាកីឡាករទី៣ ដែលបង្ហាញខ្លួនបានច្រើនជាងគេនៅ Premier League បានចាកចេញពីបិសាចក្រហម។ រូបគេធ្លាប់ឈ្នះពានកីឡាករលេងល្អបំផុតប្រចាំក្លិប ៣ជំនាន់ជាប់ៗគ្នានារដូវកាលឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។
អ្នកចាំទីធ្លាប់បានចូលលេងក្នុងក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ ៤៥លើកផងនោះ បានចូលលេងសរុបចំនួន ៥៤៥ប្រកួតជាមួយ Man United និងធ្លាប់ឈ្នះពានស្រោមដៃមាស ក្នុងនាមជាអ្នកសង្រ្គោះបាល់ចូលទី (clean sheets) បានច្រើនជាងគេក្នុងយុទ្ធនាការចុងក្រោយរបស់លោកនៅ Premier League៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News