28 C
Phnom Penh
Thursday, November 21, 2024

ការធ្វើដំណើរតាមរថភ្លើងកើនឡើងពី ៩០០នាក់ទៅ ១០០០នាក់ ថ្ងៃចុងសប្តាហ៍ 

បច្ចុប្បន្ន​មាន​មធ្យោ​បាយ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា ដោយអ្នក​ខ្លះ​ជ្រើសរើស​ការ​ជិះ​ម៉ូតូ ជិះ​រថ​យន្ត​​ខ្លួនឯ​ង ឯ​អ្នកខ្លះទៀតចូលចិត្ត​ប្រើ​សេវា​ដឹក​ជញ្ជូន​ដូច​ជា ​រថយន្ត​ក្រុង​និង​រថ​យន្ត ​VIP ផ្សេងៗ ​ដែល​ធ្វើ​ដំណើរ​ដោយ​មិន​បាច់​បើក​បរ​ដោយ​ខ្លួន​ឯង​។ 

យ៉ាង​ណាក៏​ដោយ ​នៅ​មាន​សេវា​ដឹក​ជញ្ជូន​មួយ​ទៀត ​ដែល​មាន​សុវត្ថិ​ភាព និង​សន្សំ​សំចៃ​ច្រើន​នោះ ​គឺ​ការ​ធ្វើដំ​ណើរ​ដោយ​ជិះ​រថ​ភ្លើង ​ដែល​គេ​ស​ង្កេត​ឃើញ​ថា មាន​សម្ទុះ​ខ្លាំង​ ​ ក្រោយ​បើក​ដំណើរ​ការ​ឡើង​វិញ​តាំង​ពីអំឡុង​ខែ​មេសា​ មុន​ពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ។ 

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុង​ថ្ងៃ​ធម្មតា​យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ​ជិះ​រថភ្លើង​ពី ៨០នាក់ ទៅ​ ១០០​នាក់ ​ក្នុង​ ១ ថ្ងៃ ដោយ​ឡែក​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍ ​និង​ថ្ងៃ​បុណ្យ ​អាច​មាន​អ្នកធ្វើ​ដំណើរ​ចន្លោះ​ពី ​៩០០នាក់ ​ទៅ​ ១ ០០០​ នាក់​ ក្នុង​ ១ ថ្ងៃ។

​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​តាកែវ​តម្លៃ ​២៤ ​០០០​ រៀល, ភ្នំពេញ​ទៅ​ខេត្ត​កែប ​៣២ ០០០ ​រៀល,​ ភ្នំពេញ​ទៅ​ខេត្ត​កំពត ​៣៦ ​០០០ ​រៀល, ភ្នំពេញ​ទៅ​ខេត្ត​ព្រះសី​ហនុ​ ៤០ ០០០ ​រៀល, ភ្នំពេញ​ទៅខេត្ត​ពោធិ៍សា​ត់ ​២៨ ០០០​ រៀល, ភ្នំ​ពេញ​ ទៅ​ខេត្ត​បាត់​ដំបង ៣​២ ០០០ ​រៀល, ភ្នំពេញ​ ទៅ​សិរី​សោ​ភណ្ឌ​ ៣៦ ០០០ រៀល​, និង​ភ្នំពេញ​ទៅប៉ោយ​ប៉ែត​ ៤០​ ០០០ ​រៀល​៕ 

ដោយ៖ Puthinews

អានបន្ត

spot_img
spot_img