28 C
Phnom Penh
Tuesday, September 17, 2024

កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ ឃាត់ខ្លួនបុរសម្នាក់ពីបទគំរាមរំលោភសេភសន្ថវៈលើស្ត្រីម្នាក់

កោះកុង៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលបណ្តឹងពីជនរងគ្រោះ ដែលមានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បន្ទាប់ពីទទួលបណ្តឹងភ្លាម ផ្នែកជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៣០នាទី ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់បម្រើការនៅរោងចក្រ KKN3 ឈ្មោះ មុនី បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងវត្ថុតាងដកហូត បានរួមមាន៖ ម៉ូតូម៉ាក Exciter ០១គ្រឿង-ទូរសព្ទ ViVO ០១ និងនាឡិកាដៃ០១។

លោក យស ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២២:៣០នាទី នៅចំណុចផ្លូវកែងបត់ទៅបាងកាយ៉ាក ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ស្ត្រីរងគ្រោះបានដើរចេញពីកម្មវិធីជួបជុំនៅផ្ទះមិត្តភ័ក្ត្រធ្វើការជាមួយគ្នា ហើយក៏បានចេញមកក្រៅឈរចាំបងស្រីនៅក្បែររបងផ្ទះជាប់ផ្លូវ ដើម្បីត្រឡប់ទៅផ្ទះវិញ ពេលនោះមានជនសង្ស័យម្នាក់មិនស្គាល់ជិះម៉ូតូម៉ាក Exciter មកឈប់ក្បែរហើយបានចាប់បង្ខំ និងគំរាមរូបនាង ឲ្យឡើងជិះម៉ូតូទៅជាមួយគោលបំណងរកកន្លែងស្ងាត់ដើម្បីរំលោភសេភសន្ថវៈ គ្រានោះដោយជនរងគ្រោះភ័យខ្លាចក៏ព្រមជិះទៅជាមួយ។

ជនសង្ស័យគិតថាបានសម្រេចដូចបំណង តែមិននឹកស្មានថា ពេលកំពុងជិះទៅតាមផ្លូវជនរងគ្រោះព្យាយាមរើបម្រាស់ និងស្រែកឲ្យគេជួយ លុះជិះដល់ចំណុចមុខសាលាអនុវិទ្យាល័យដងទង់ ជនសង្ស័យក៏បានឈប់ម៉ូតូហើយធាក់ជនរងគ្រោះឲ្យដួល រួចឆក់យកទូរសព្ទ័ ០១គ្រឿងម៉ាក Iphone15 ពីជនរងគ្រោះរួចជិះម៉ូតូគេចខ្លួនបាត់។

ករណីនេះផ្នែកព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img