26 C
Phnom Penh
Saturday, September 21, 2024

កម្ពុជា-ចិន បង្ហាញជំហរបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសន្តិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានបង្ហាញជំហររួមគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្តិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ការបញ្ជាក់ជំហររួមគ្នានេះ ធ្វើឡើងក្នុងជំនួប សម្តែងការគួរសមរវាង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយក រដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមវ៉ាង អ៊ីនប៊ីន ដែលបានមកបំពេញការងារជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា ដោយបានសង្កត់ធ្ងន់ថា យោងតាមបទពិសោធន៍កាទូតដ៏ប៉ិនប្រសប់ និងយូរឆ្នាំរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរកម្ពុជា-ចិន នាពេលកន្លងមក ក្នុងនោះមានទាំងវិស័យសន្តិសុខ, សេដ្ឋកិច្ច និង ពាណិជ្ជកម្ម។ ឯកឧត្តម វ៉ាង វិនប៊ិន បានអះអាងថា រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសមត្ថភាព ការបណ្តុះបណ្តាល ផ្លាស់ប្តូរព័ត៌មាន សំដៅពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរចិន-កម្ពុជា និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិន នឹងគូសបញ្ជាក់ថា ស្ថាប័នទាំងពីរ នឹងបន្តកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img