រយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង១២៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៤។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមេសា ឆ្នាំ២០២៤ មានចំនួន១២៥១៥៦ ៨៣៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មាន ចំនួន៦១៧ ១១៤ដុល្លារ»។ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ស្ថានភាពកៅស៊ូកម្ពុជា បើនិយាយអំពីតម្លៃគឺល្អ ហើយការប្រមូលផល ចាប់ ផ្តើមពីខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមចូលជៀរជ័រកៅស៊ូឡើងវិញហើយ។ លោក ឃុន កក្កដា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពមកដល់ពេលនេះ វាល្អជាងបណ្តាលឆ្នាំកន្លងទៅ ព្រោះដោយសារ តម្លៃអាចទទួលយកបាន ទោះបីមិនទាន់ដល់កម្រិតមួយ ដូចពីមុន ប៉ុន្តែតម្លៃចាប់ពី ១,៧០០ដុល្លារ ដល់២,០០០ដុល្លារ ក្នុងមួយតោនឲ្យតែថេរ គឺល្អ ហើយសង្ឃឹមថាតម្លៃថេរ និងកុំចុះតម្លៃ»។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New