31 C
Phnom Penh
Thursday, October 24, 2024

៥ខែដើមឆ្នាំ២០២៤ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរកើនឡើង ២០,៦៩ ភាគរយដែលមានទឹកប្រាក់ជិត៥ពាន់លានដុល្លារ

កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន៤,៨៩ ពាន់លានដុល្លារ។នេះបើយោងតាម ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយកាលពីថ្ងៃទី១០ខែមិថុនា។

សន្ទុះនៃការនាំចេញកើនឡើងវិញនេះ ក្រោយពីមានការធ្លាក់ចុះអស់រយៈពេលជិត១៨ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។វិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរមិនត្រឹមតែជាទីពឹងផ្នែកសេដ្ឋកិច្ចតាមរយៈការនាំចេញសម្រាប់កម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋជិតមួយលាននាក់ ផងដែរ។ ប្រមាណ ៤៨ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់កម្ពុជាមានចំនួន១០ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែឧសភា ឆ្នាំ២០២៤ បានមកពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នេះឯង។ តាម ទិន្នន័យពាណិជ្ជកម្មចុងក្រោយបំផុត ផ្នែកទាំងអស់ដែលស្ថិតនៅក្រោមវិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មានដំណើរការល្អក្នុងអំឡុង ខែមករាដល់ ខែឧសភា ឆ្នាំ២០២៤ ដោយបានបង្កើនការនាំចេញ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

កម្ពុជា នាំចេញទំនិញទៅទីផ្សារអន្តរជាតិ សម្រេចបានជាង១០ពាន់លានដុល្លារនៅ៥ខែឆ្នាំនេះ កើនឡើងជាង១៥%
នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់សរុបជាង២១ពាន់លានដុល្លារ មានការកើនឡើងជាង១៣% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ក្នុងនោះកម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារ កើនឡើងជាង១៥% និងការនាំចូលទំនិញពីទីផ្សារអន្តរជាតិ មកកម្ពុជាវិញមានជាង១១ពាន់លានដុល្លារ កើនឡើង១១%។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា។ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទីផ្សារពិភពលោក និងប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា ហាក់ មានភាពល្អប្រសើរឡើងវិញ តាមរយៈការបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា ស្របពេលកម្ពុជា មានសមត្ថភាពផលិតដែលឆ្លើយតបនឹងតម្រូវការរបស់ពិភពលោក។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅ ក្នុងរយៈពេល៥ខែឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិ សម្រេចបានជាង២១ពាន់លានដុល្លារ មានការកើនឡើងជាង១៣% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជិត១៩ពាន់លានដុល្លារ។ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារ បន្ទាប់មកគឺវៀតណាម មានទំហំជាង៣ពាន់៥៥៨លានដុល្លារ និងសហរដ្ឋអាម៉េរិក ស្ថិតក្នុងលំដាប់ទី៣ ដែលមានទំហំពាណិជ្ជកម្មជាង៣ពាន់៥២៥លានដុល្លារ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img