30 C
Phnom Penh
Saturday, July 27, 2024

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន សហរដ្ឋអាមេរិក (ស.រ.អា) ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន សហរដ្ឋអាមេរិក (ស.រ.អា) ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦។

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស ទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងលោក អេនតូនី ប្លីនខេន រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិកជាសហប្រធាននៃកិច្ចប្រជុំនេះ។

 អាស៊ានបានកត់សម្គាល់ការប្តេជ្ញារបស់ស.រ.អា ក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីជំរុញសន្តិភាព និងវិបុលភាពក្នុងតំបន់ ស្របតាមគោលការណ៍ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក  និងគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រទាំង៤។ អាស៊ានបានស្វាគមន៍ចំពោះសំណើស.រ.អា ក្នុងការពង្រីកទំនាក់ទំនងអាស៊ាន -ស.រ.អា ក្នុងវិស័យដឹកជញ្ជូនសមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាចស្រ្តី ថាមពល ការការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ហើយរំពឹងដល់ការធ្វើសកម្មភាពរួមគ្នានាពេលដ៏ខ្លីខាងមុខ។

 កិច្ចប្រជុំបានសម្តែងការគាំទ្រចំពោះសំណើសេចក្ដីប្រកាសថ្នាក់ដឹកនាំអាស៊ាន-ស.រ.អា ស្តីពីការអភិវឌ្ឍឌីជីថល ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ស.រ.អា លើកទី៩ នៅខែតុលា ឆ្នាំ២០២១ ហើយដែលអាចនឹងពង្រឹងការត្រៀមខ្លួនរបស់អាស៊ានសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ (4IR) និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការតភ្ជាប់ទំនាក់ទំនងឌីជីថល និងគម្លាតការអភិវឌ្ឍព័ត៌មានវិទ្យា (ICT) នៅក្នុងអាស៊ាន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ស.រ.អា ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម បានសម្តែងនូវសុទិដ្ឋិនិយមថា អាស៊ាន និងស.រ.អា នឹងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ នេះ ដើម្បីអាចចាប់ផ្តើមឡើងវិញនូវការធ្វើដំណើរដោយសុវត្ថិភាព ការផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ច ដោយមិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និងស.រ.អា ព្រមទាំងជា មួយ នឹងប្រទេសនានាក្នុងសកល លោកផងដែរ។

ចំពោះបញ្ហាតំបន់ និងអន្តរជាតិ លោកឧប នាយករដ្ឋមន្ត្រី បានចែករំលែកការព្រួយបារម្ភអំពីផលអវិជ្ជមានដែលបណ្តាលមកពីភាពស្មុគស្មាញដែលកំពុងតែកើនឡើង និងភាពធ្ងន់ធ្ងរនៃការ ប្រកួតប្រជែងភូមិសាស្រ្តនយោបាយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img