27 C
Phnom Penh
Tuesday, December 24, 2024

អ្នកញៀនល្បែងជល់មាន់ចំនួន០៨នាក់ នៅស្រុកសង្កែ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បង្រ្កាបបាននិងបញ្ជូនទៅតុលាការខេត្ត

បាត់ដំបង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធី ពី លោក កែវ  សុជាតិ  ព្រះរាជអាជ្ញា នៃអយ្យការ  អមសាលាដំបូងខេត្តបាត់ដំបង  នៅថ្ងៃទី២៥ ខែសីហា  ឆ្នាំ ២០២១ នេះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍បង្ការបង្ក្រាប  បានចុះធ្វើប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ( ភ្នាល់មាន់ជល់)១ ករណីនៅ ភូមិបេង ឃុំអន្លង់វិល  ស្រុកសង្កែ  ខេត្តបាត់ដំបង  ដោយបាន ធ្វើការនាំខ្លួន មនុស្សចំនួន៨នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីការសាកសួរស្រាវជ្រាវបន្តទៀត ។ 

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្រ្កាបល្បែងប្រជល់មាន់នេះដែរសមត្ថកិច្ចបានដកហូត វត្ថុតាងរួមមានស ង្វៀនសម្រាប់ជល់មាន់ចំនួន ០១ ស៊ុម សម្រាប់ក្រុងមាន់ចំនួន០២ មាន់ជល់ចំនួន០២ក្បាល  និងម៉ូតូចំនួន០៩គ្រឿង  ។ 

លោកនាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រោយពេលសាកសួររួច កម្លាំងការិយាល័យជំនាញ  បាននឹងកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូន អ្នកញៀននឹងល្បែងប្រជល់មាន់ទាំង០៨នាក់ រួមនឹងវត្ថុតាងទៅកាន់សាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img