25 C
Phnom Penh
Tuesday, August 9, 2022

អ្នកជំនួញមានឥទ្ធិពលម្នាក់ ខឹងប្រពន្ធមិននៅផ្ទះ បាញ់បង្អើលមេឃ ៤ គ្រាប់

សៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួន អ្នកជំនួញមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប យកទៅសាកសួរ បន្ទាប់ពីបាញ់បង្អើលមេឃចំនួន ៤ គ្រាប់ដោយសារខឹងប្រពន្ធមិននៅផ្ទះ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ២២ និង ១៦ នាទី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់ អាវុធម៉ាក K59 លេខ 2249 ផលិតនៅ ប្រទេសរុស្សុី។ ក្រោយពីបាញ់ហើយ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។

សមត្ថកិច្ចបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានហ៊ុមព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង ៧ និង ១០នាទី ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២ នេះ ទើបកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធ K59 មួយដើម បង់ ២ គ្រាប់ ៦ គ្រាប់ យកទៅស្នងការខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្ត។

សមត្ថកិច្ចបង្ហើបថា មូលហេតុនៃការបាញ់បោះសេរីនេះគឺដោយសារតែ លោក សុឹង ប៊ុនណា ខឹងប្រពន្ធមកផ្ទះយឺត​ម៉ោងកំណត់។ ទោះជាយ៉ាងណា មិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ។ បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាបកំពុងសួរនាំ៕


ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img
spot_imgspot_img