32 C
Phnom Penh
Monday, December 2, 2024

អ្នកជិះកង់ ម៉ូតូ បញ្ច្រាសទិសនៅវង្វង់មួលវិមានឯករាជ្យជាច្រើននាក់ ត្រូវបានធ្វើការឃាត់ទុក និងផាកពិន័យតាមច្បាប់

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត ដែលបើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

យោងតាមរបាយការណ៍អនុវត្តចរាចរណ៍ ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ២២:០០នាទី របស់រដ្ឋបាលខណ្ឌដូនពេញនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងការអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងកង់ បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ដោយបានធ្វើការឃាត់បានម៉ូតូចំនួ ០៤គ្រឿង និងកង់ចំនួន ១២គ្រឿង។ 

បច្ចុប្បន្នវត្ថុតាង ម៉ូតូ និងកង់ ដែលល្មើសចរាចរណ៍ទាំងអស់ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img