ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត ដែលបើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍អនុវត្តចរាចរណ៍ ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ២២:០០នាទី របស់រដ្ឋបាលខណ្ឌដូនពេញនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងការអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងកង់ បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ដោយបានធ្វើការឃាត់បានម៉ូតូចំនួ ០៤គ្រឿង និងកង់ចំនួន ១២គ្រឿង។
បច្ចុប្បន្នវត្ថុតាង ម៉ូតូ និងកង់ ដែលល្មើសចរាចរណ៍ទាំងអស់ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
អត្ថបទ និងរូបភាពដោយ៖ Puthi News