32 C
Phnom Penh
Friday, October 25, 2024

អ៊ុយក្រែនស្នើសុំអាល្លឺម៉ង់បញ្ជូនគ្រាប់រំសេវឱ្យខ្លួន

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយនាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១២ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានជម្រុញឱ្យប្រទេសអាល្លឺម៉ង់ពន្លឿនការផ្គត់ផ្គង់គ្រាប់រំសេវ និងចាប់ផ្តើមការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ដើម្បីបើកបរយន្តហោះចម្បាំងកំលុងប្រឈមមុខគ្នាជាមួយរុស្ស៊ី។

លោក Dmytro Kuleba បានប្រាប់កាសែត Bild am Sonntag ថា កង្វះគ្រាប់រំសេវគឺជាបញ្ហាទីមួយរបស់អ៊ុយក្រែន ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។ លោកនិយាយថាក្រុមហ៊ុនផលិតសព្វាវុធរបស់អាល្លឺម៉ង់បានប្រាប់លោកនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីខែមុនថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការចែកចាយគ្រាប់រំសេវ ប៉ុន្តែត្រូវរង់ចាំរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចសន្យាជាមុនសិន។

រដ្ឋមន្ត្រីរូបនេះ បញ្ជាក់យ៉ាងច្បាស់ថា លោកមិនរំពឹងឱ្យសម្ព័ន្ធមិត្តលោកខាងលិចផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង ដែលខ្លួនបានស្នើសុំក្នុងពេលឆាប់ៗនេះនោះទេ ប៉ុន្តែអ្នកបើកយន្តហោះអ៊ុយក្រែនគួរតែត្រូវបានបណ្តុះបណ្តាល ដើម្បីត្រៀមខ្លួនជាស្រេច នៅពេលមានការវាយប្រហាររវាងអ៊ុយក្រែននិងរុស្ស៊ី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img