26 C
Phnom Penh
Tuesday, February 7, 2023

អ៊ុយក្រែនវាយឆ្មក់ក្នុងប្រទេសរុស្ស៊ីនៅថ្ងៃចូលឆ្នាំសកលស្លាប់ទាហានរាប់សិបនាក់

(មូស្គូ)៖ អ្នកកាន់ទុក្ខបានសម្តែងការសោកសៅ និងកំហឹងរបស់ពួកគេនៅថ្ងៃអង្គារនេះ នៅឯពិធីរំលឹកសាធារណៈដ៏កម្រមួយ ក្នុងប្រទេសរុស្ស៊ីចំពោះការស្លាប់ទាហានរាប់សិបនាក់ក្នុងការវាយឆ្មក់របស់អ៊ុយក្រែននៅថ្ងៃចូលឆ្នាំសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣។

នៅក្នុងការទទួលយកដ៏កម្រមួយ រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ទាហាន ៦៣នាក់ត្រូវបានសម្លាប់ នៅពេលដែលត្រូវបានទម្លាក់គ្រាប់បែកលើទីតាំងដាក់ពង្រាយបណ្តោះអាសន្នក្នុងទីក្រុងម៉ាគីអៀវកា (Makiivka) ដែលជាផ្នែកមួយនៃភាគខាងកើតអ៊ុយក្រែន ដែលកាន់កាប់ដោយពួកបំបែកខ្លួនដែលគាំទ្រទីក្រុងម៉ូស្គូចាប់តាំងពីឆ្នាំ ២០១៤។

ការទទួលស្គាល់ដ៏កម្រខាងលើរបស់ក្រសួងការពារជាតិរុស្ស៉ី បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកជាតិនិយមរុស្ស៉ី ដែលបានអំពាវនាវឱ្យទីក្រុងមូស្គូ ធ្វើការសងសឹក វិញជាបន្ទាន់។ ទីក្រុងកៀវ ក៏បានអះអាងដែរថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារលើទាហានរុស្ស៉ីនេះ ហើយថាទាហានរុស្ស៉ីរាប់រយនាក់ឯណោះត្រូវបានសម្លាប់។

គួរបញ្ជាក់ថា នេះជាការបាត់បង់ទាហានរុស្ស៉ីក្នុងចំនួនដ៏ច្រើនបំផុត នៅក្នុងសង្រ្គាមអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីឈ្លានពានចូលអ៊ុយក្រែន កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ដោយឡែក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ អ៊ុយក្រែនបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនរុស្ស៉ី ៣៩គ្រឿង នៅក្នុងយុទ្ធនាការរបស់ ទីក្រុងមូស្គូ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងរដ្ឋធានីកៀវ និងទីក្រុងជាច្រើនទៀត ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមក៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img